ទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផលការងារ​បោសសម្អាតមីន​របស់មជ្ឈមណ្ឌល​សកម្មភាពមីនកម្ពុជា (CMAC)

2021/07/23 02:51:26 pm        555

បាត់ដំបង ៖ ថ្ងៃទី២២ ខែកក្កដានេះ​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបាន​ដឹកនាំក្រុម​ការងារចុះ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា(CMAC)ប្រចាំ​ទិសបាត់ដំបង។​ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​ការងារ​បោសសម្អាតមីន​របស់មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC)។

ជាមួយគ្នានោះដែរ​ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង បុគ្គលិកស៊ីម៉ាក់ទាំងអស់​ក្រោម​ការ​ដឹក​នាំ​របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលស៊ីម៉ាក់​ដែលបាននឹងកំពុង​បំពេញការងារសកម្មភាព​មីន​មនុស្សធម៌នៅកម្ពុជាសម្រេចបាន​នូវសមិទ្ធផលយ៉ាងត្រចះត្រចង់ និងជាទីមោទនៈ​ក្នុងការបម្រើជាតិ​មាតុភូមិ និងចូលរួម​លើកកម្ពស់ជីវភាព​រស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា​នៅទីជនបទតាម រយៈសកម្មភាពបោសសម្អាតមីន។

ក្នុងកាលៈទេសៈដ៏លំបាកនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាដែលកំពុងបង្កហានិភ័យ ខ្ពស់ដល់សុខភាព និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តីបានណែនាំឲ្យ​បុគ្គលិកស៊ីម៉ាក់ទាំងអស់​ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់​រក្សាអនាម័យ និងថែរក្សាសុខភាព​ជាពិសេសត្រូវបន្តអនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ​ឲ្យបានជាប្រចាំ​ ។

ឯកឧត្តម​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​(ស៊ីម៉ាក់) បានឲ្យដឹងថា​គិតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មានមន្ត្រី​ស៊ីម៉ាក់ ចំនួន៩នាក់បានឆ្លងជំងឺកូវីដ១៩ក្នុង​នោះ​នៅ​ទិស​ខេត្តបាត់ដំបង​ចំនួន៣នាក់ ភ្នំពេញចំនួន២នាក់ និងនៅទិសខេត្តព្រះវិហារ ចំនួន៥នាក់​(នៅក្នុងសហគមន៍ស្រអែម)។

ក្នុងឱកាសនោះដែរ ក៏មានការ​ផ្ដល់​អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជូនដល់​ទីបញ្ជាការមជ្ឈមណ្ឌលស៊ីម៉ាក់​ប្រចាំទិស​បាត់ដំបង និងឧបត្ថម្ភបុគ្គលិកដោះមីនស៊ីម៉ាក់ចំនួន០២នាក់ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងម្នាក់ទទួល​បានថវិកា​ចំនួន៨០ម៉ឺនរៀល​ផងដែរ៕

 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        325
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm