មកទល់បច្ចុប្បន្នក្រសួងផែនការបានធ្វើអត្តសញ្ញាណគ្រួសារក្រីក្របានប្រមាណ ១.២ លានគ្រួសារ

2024/04/08 06:56:27 pm        196

នៅថ្ងៃទី ៨ ខែមេសានេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បាន​បើក​សន្និបាត​បូក​សរុ​ប​លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ។ ក្នុង​ពិធី​បើកឯកឧត្តម ប៊ិន ត្រឈៃ ថ្លែងថា រហូតមកដល់​បច្ចុប្បន្ន​ក្រសួង​ផែនការ​បាន​កំណត់​អត្ត​សញ្ញាណ​គ្រួសារក្រីក្របានប្រមាណ១លាន២សែនគ្រួសារ ហើយបច្ចុប្បន្នគ្រួសារ​ទាំង​នោះ​បាន​ទទួល​អត្ថ​ប្រយោជន៍ពីរាជរដ្ឋាភិបាល។

ឯកឧត្តម រដ្ឋមន្ត្រី ប៊ិន ត្រឈៃ ថ្លែងថា ក្រសួងផែនការជាសេនារបស់រាជរដ្ឋាភិបាល បាន​ធ្វើ​ការងារ​កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យដំបូងនៅឆ្នាំ២០០៦ រហូត​មក​ដល់ឆ្នាំ២០២៣នេះ ក្រសួងផែនការបានកំណត់អត្តសញ្ញាណកម្មគ្រួសារ និង​គ្រួសារ​ងាយ​រង​ហានីភ័យ បានប្រមាណ១លាន២សែនគ្រួសារសរុបមនុស្សប្រមាណជាង៥លាននាក់ ក្នុង ១.២លានគ្រួសារនេះ មានគ្រួសារក្រីក្រជាង ៨០ ម៉ឺនគ្រួសា គ្រួសារងាយរងហានិភ័យ ៤០ ម៉ឺន​គ្រួសារ និងគ្រួសារដែលមានផ្ទុកជំអងឺអេដស៍ និងមេរោគអេដស៍ ២ ម៉ឺនគ្រួសារ។

ឯកឧត្តម ប៊ិន ត្រឈៃ ថ្លែងថា ទិន្នន័យ​ពី​ការ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុងកម្មវិធីគាំពារសង្គម និងជំនួយសង្គមផ្សេងៗ ហើយបច្ចុប្បន្នក្រសួងបាននិងកំពុងគិតគូធ្វើនវានុវត្តន៍និងបដិវត្តន៍កម្មឌីជីថល នៃនីតិវិធី​កំណត់​អត្ត​សញ្ញាណ​កម្មគ្រួសារក្រីក្រ សំដៅបង្កើនប្រសិទ្ធភាព កាត់បន្ថយពេលវេលា ផ្តល់និន្នន័យដែល​មាន​បច្ចុប្បន្ន​ភាព និងកាត់បន្ថយការចំណាយក្នុងការអនុវត្តផងដែរ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក​អគ្គនាយកដ្ឋាន​ផែនការ​នៃ​ក្រសួង​ផែន​ការ ថ្លែងថា ការចុះបញ្ជីឈ្មោះគ្រួសារក្រីក្រ នៅតាមមូលដ្ឋានឃុំសង្កាត់ បច្ចុប្បន្នគឺធ្វើ​តាម​គោលការណ៍ច្បាស់លាស់ និងមានប្រាំជំហាន រួមមាន៖ ១ ការដាក់ពាក្យ​សុំ​សម្ភាសន៍​គ្រួសា​រ​ក្រីក្រ​ ២ក្រុមការងារឃុំសង្កាត់សម្រេចលើពាក្យសុំ ៣ ក្រុមការងារចុះសម្ភាសន៍ ៤ ក្រុម​ការងារ​ឃុំ​សង្កាត់​ធ្វើ​សុពលភាពសម្ភាសន៍ និងទី៥ ផលិតផ្តល់បណ្ណមូលនីធិសមធម៌ ហើយបច្ចុប្បន្ន​ក្រុម​ការងារ​ក៏​កំពុងត្រៀមខ្លួនអនុវត្តកម្មវិធីកញ្ចប់គ្រួសារពេលអនាគត ។

ឯកឧត្តម បន្តថា ក្រៅពីនេះ ក្រសួងក៏ធ្វើការងារគាំទ្រនានាទៀត រួមមាន៖ ការវាស់វែង​ភាព​ក្រីក្ររ​បស់​កុមារ និងប្រជាជនកម្ពុជាដោយផ្អែកលើចំណូលចំណាយ និងផែ្អកលើពហុសមាភាគ ការងារ​លើក​កម្ពស់ស្ថា​នភាពអាហារូបត្ថម និងតាមរយៈការបញ្ចូលមីក្រួសារជាតិក្នុងចំណីជាដើម៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm