កម្មវិធីបណ្តុះបណ្តាល១,៥ លាននាក់៖ សិក្ខាកាមនៃសាលា NTTI ចុះទស្សនកិច្ចសិក្សា​នៅក្រុមហ៊ុន Khmer Beverages

2024/04/08 09:03:51 pm        406

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជូន​សិក្ខាកាម​នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ (សិក្ខាកាមC1) ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Khmer Beverages ដើម្បីសិក្សាស្វែងយល់ ពង្រឹង​បន្ថែមចំណេះដឹងបច្ចេកទេស និងចង្វាក់ផលិតកម្ម រួមទាំង​បច្ចេក​ទេស​ប្រើប្រាស់​បរិក្ខារត្រជាក់។

ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ១,៥ លាននាក់បានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាម​បាន​នឹង​កំពុង​សិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូន។ គ្រឹះស្ថានបណ្តុះ​បណ្តាល​មួយ​ចំនួន​បាន​ចាប់​ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សា និងទស្សនកិច្ច​សិក្សា​នៅ​តាម​ក្រុមហ៊ុន​ឯកជន​ផ្សេងៗដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅតាមរោងជាង បន្ទប់​ពិសោធន៍​ទៅ​តាមម៉ូឌុលនិមួយៗរួចមក។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ឯកឧត្តម យ៉ោក សុទ្ធី បានលើកឡើងថា៖​«វិទ្យាស្ថាន​បាន​បញ្ជូន​សិក្ខាកាម​ដែល​កំពុង​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ដើម្បីមានឱកាស​ចុះ​ទស្សនកិច្ច​សិក្សា​ជា​មួយ​ក្រុមហ៊ុន Khmer Beverages កាលពីពេលថ្មីៗនេះ»។

ឯកឧត្តមនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ការចុះទស្សនកិច្ចសិក្សាគឺមានសារសំខាន់ណាស់ ក្នុង​ការ​សិក្សា​ស្វែង​យល់​ចំណេះ​ដឹង​បច្ចេក​ទេសពីក្រុមហ៊ុនដែលពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗ និងសម្ភារៈសម្បូរបែប ជា​ពិសេស​សិក្ខាកាមអាចស្វែងយល់បន្ថែមពីចង្វាក់ផលិតកម្មរបស់រោងចក្រ ពិសេស​ពី​បរិយាកាស​ទីផ្សារ​ការងារ ដែលទាំងនេះ​មាន​សារ​សំខាន់​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​យុវជន​ដែល​កំពុង​ ក៏ដូចជាមានបំណងសិក្សាជំនាញបច្ចេកទេស។

ឯកឧត្តមបន្ថែមថា ទស្សនកិច្ចសិក្សា ឬការបញ្ជូនឲ្យទៅហត្ថការនៅតាមក្រុមហ៊ុនឯកជន នេះ​គឺ​ជា​កម្ម​វិធី​មួយ​ក្នុងចំណោមកម្មវិធីផ្សេងៗទៀត ដើម្បីពង្រឹងសមត្ថភាពជំនាញពិតៗ បន្ទាប់​ពី​សិក្សា​ទ្រឹស្តី​នៅ​ក្នុងថ្នាក់ ការអនុវត្តផ្ទាល់ក្នុងថ្នាក់ សម្រាប់​សិក្ខាកាម​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ១,៥ លាននាក់។

ទន្ទឹមនឹងនេះឯកឧត្តមបានលើកឡើងថាសម្រាប់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្ត​កិច្ច​សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​បញ្ជូនសិក្ខាកាមបានចុះកម្មសិក្សា ទស្សនកិច្ចសិក្សា នាពេលខាងមុខទៀត ដើម្បី​ឱ្យ​យុវជន​ស្វែង​យល់អំពីចំណេះដឹងថ្មីៗ ក៏ដូចជាពង្រឹក​សមត្ថភាព​របស់​សិក្ខាកាម​ក្នុង​អំឡុង​ពេល​សិក្សា​ជំនាញ​ផងដែរ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm