ក្រុម​វេជ្ជបណ្ឌិត​មី​យ៉ាន់​ម៉ា​ព្យាយាម​លាក់ខ្លួន និង​ត្រូវ​បាន​តាម​ប្រមាញ់​ដោយ​របប​យោធា ​ខណៈ​វិបត្តិ COVID-19 បាន​បំផ្លាញ​ប្រទេស​នេះ​

2021/07/22 10:36:51 pm        336

​មី​យ៉ាន់​ម៉ា៖ រលក​វីរុស Covid-19 កំពុងតែ​បំផ្លាញ​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​ជា​ប្រទេស​កំពុង​លិចលង់​ស្រាប់​បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ក្នុង​ខែ​កុម្ភៈ ​ដោយមាន​មនុស្ស​ជាច្រើន​កំពុង​ឈរ​តម្រង់​ជួរ​រង់ចាំ​អុកស៊ីសែន​ ជាច្រើន​ម៉ោង​នៅ​តាម​ទីក្រុង​ធំ​ៗ និង​សំងំ​ឈឺ​ធ្ងន់​នៅផ្ទះ​ ព្រោះ​ពេទ្យ​ទាំងនោះ​ខ្លាច​មិន​ហ៊ាន​ទៅ​មើល​អ្នកជំងឺ ​នៅ​ក្រោម​ឈ្មោះ​ជា​បុគ្គលិក​ពេទ្យ និង​មន្ទីរពេទ្យ​មាន​ឧបករណ៍​វេជ្ជសាស្ត្រ​មិន​គ្រប់គ្រាន់​។​

​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​នៃ​ភាព​ចលាចល​នយោបាយ​បង្ហូរឈាម កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​សម្លាប់​មនុស្ស​ជាង ៩០០​នាក់​ រួម​ទាំង​ការ​បាញ់​សម្លាប់​ក្រុម​បាតុករ​នៅ​តាម​ដង​ផ្លូវ​ និង​បាន​ឡោមព័ទ្ធ​ភូមិ​ទាំងមូល​។ មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​ការ​បង្ក្រាប​ដែល​កំពុង​បន្ត ​ដោយមាន​របាយការណ៍​ស្ដីពី​ការ​ធ្វើ​ទារុណកម្ម​កាន់​តែ​ច្រើន​។​ ​សង្គម​ស៊ីវិល​ត្រូវ​បាន​សឹក​រិចរិល ហើយ​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​ងាយ​រងគ្រោះ​បាន​ដួល​រលំ​។ ក្រុម​វេជ្ជបណ្ឌិត​ និង​បុគ្គលិក​សុខាភិបាល​ផ្សេងទៀត​ ដែល​ភាគច្រើន​បាន​ចេញ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ ត្រូវ​បាន​បង្ខំ​ឱ្យ​លាក់ខ្លួនដើម្បី​គេច​ពី​ការវាយប្រហារ ​និង​ការ​តាម​ប្រ​មាញ់​ចាប់ខ្លួន​ពី​សំណាក់​កងកម្លាំង​យោធា​។​

​ខណៈ​ដែល​សហភាព​មី​យ៉ាន់​ម៉ា​ប្រឈម​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid-19 ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្លួន វេជ្ជបណ្ឌិត និង​អ្នកស្ម័គ្រចិត្ត​ដែល​បាន​និយាយ​ទៅកាន់​ទូរទស្សន៍ CNN បាន​ចោទប្រកាន់​យោធា​ថា​ បាន​ប្រើប្រាស់​ជំងឺ​រាតត្បាត​សកល​នេះ ​ជា​អាវុធ​ប្រឆាំង​នឹង​ប្រជាជន​ខ្លួនឯង​។​ ពួក​គេ​បាន​និយាយ​ថា​ យោធា​បាន​រឹតត្បិត​ការ​លក់​អុកស៊ីសែន​សំខាន់ៗ​ដល់​សាធារណជន ហើយ​មិន​ទទួលយក​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដែល​គ្រប់គ្រង​ដោយ​យោធា​។ ការ​ផ្ទុះ​ឡើង​នៃ​វីរុស ​Covid-19 ក៏បាន​រាលដាល​ដល់​ពន្ធនាគារ​ផង​ដែរ ដែល​រួមមាន​ទាំង​ពន្ធនាគារ​ធំគឺ​ពន្ធនាគារ Insein សម្រាប់​ឃុំខ្លួន​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm