ឯកឧត្ដម ហ៊ុន ម៉ានី៖«ការងារកែទម្រង់រដ្ឋបាលសាធារណៈមិនមែនជារឿងថ្មី តែទាមទារការធ្វើជាប្រចាំកាន់តែសកម្ម កាន់តែលម្អិតទើបមានប្រសិទ្ធភាព និងប្រសិទ្ធផល»

2024/04/08 10:16:23 pm        142

ភ្នំពេញ ៖ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ក្រសួងមុខងារសាធារណៈ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវិធានការ និងផែនការសកម្មភាពដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាលនេះ។ 

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគ.វ.រ. និងមានការអញ្ជើញចូលរួមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាអនុប្រធាន គ.វ.រ. ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាសមាជិក ប្រមាណជាង ១០០ នាក់។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា៖«ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មី តែទាមទារការធ្វើជាប្រចាំ កាន់តែសកម្ម កាន់តែលម្អិត ទើបមានប្រសិទ្ធភាព និងប្រសិទ្ធផល»។

ឯកឧត្តមបន្តថា ខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ការងារកែទម្រង់រដ្ឋបាលធារណៈជាកិច្ចការអាទិភាព ក្រសួងមុខងារសាធារណៈដើរតួកាន់តែសំខាន់លើការងារនេះ បន្ថែមលើកិច្ចការងារបច្ចេកទេសប្រចាំថ្ងៃដែលបាន និងកំពុងអនុវត្ត។ 

ជាក់ស្តែងព្រឹកនេះ ថ្នាក់ដឹកនាំថ្នាក់ជាតិរួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងក្រសួង ស្ថាប័ន រួមទាំងអភិបាលនៃគណៈអភិបាល រាជធានីខេត្ត និងមន្ត្រីថ្នាក់ក្រោមជាតិបានស្តាប់ ចូលរួមពិភាក្សា និងផ្តល់ជូនមតិយោបល់ជាធាតុចូលយ៉ាងផុលផុសលើការរៀបចំវិធានការ និងផែនការសកម្មភាពនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ ព្រោះការងារនេះត្រូវបានធ្វើជាប្រចាំកន្លងមកហើយ។ 

ឯកឧត្តមបញ្ជាក់ថា៖«ពេលនេះយើងបន្តធ្វើការងារនេះឱ្យកាន់តែសកម្ម ធ្វើឱ្យកាន់តែលម្អិត កាន់តែច្បាស់លាស់ ហើយសម្រេចបានជាសមិទ្ធផលជាក់ស្តែងពិតប្រាកដ ឆ្ពោះទៅកាន់ការអនុវត្តដែលស្របជាមួយគោលការណ៍ដែលសម្តេចធិបតី ធ្លាប់បានលើកឡើងស្តីអំពី «ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ»។   

ក្នុងនាមក្រសួងមុខងារសាធារណៈ ក៏ដូចជាក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការណ៍គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការចូលរួមជាមតិយោបល់ ដែលជាធាតុចូល សំខាន់ៗដែលមិនត្រឹមតែសម្រាប់ការរៀបចំវិធានការ និងផែនការសកម្មភាព ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈចំពោះមុខតែប៉ុណ្ណោះទេ តែជាការរៀបចំ កសាង និងតម្រង់ទិសរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងរយៈពេលយូរអង្វែងនាពេលអនាគត។ 

ឯកឧត្តមបញ្ជាក់ថា កិច្ចការកែទម្រង់ច្បាស់ណាស់ថា នឹងមានផលជះដល់ប្រតិបត្តិការណាមួយរបស់បុគ្គល និងស្ថាប័ន តែអ្វីដែលជាគោលដៅសំខាន់ជាងគេបំផុត គឺផលប្រយោជន៍សម្រាប់ជាតិ និងប្រជាជនជារួម ដែលទាមទារឱ្យមានចក្ខុវិស័យវែងឆ្ងាយ មានឆន្ទៈនយោបាយ មានការចូលរួម និងមានការលះបង់ទាំងអស់គ្នា៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        45
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm