​​ប្រជាសហគមន៍អរគុណដល់អភិបាលខេត្ត និងព្រះរាជអាជ្ញា ដែលបានជួយជីកស្រះសង្គ្រោះមេពូជត្រីក្នុងបឹងអភិរក្សអោយរស់រានមានជីវិត ក្រោយបឹងរីងរាក់

2024/04/08 11:11:57 pm        251

កំពង់ឆ្នាំង៖ ប្រជាសហគមន៍បឹងរនាបសែន ភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលឯកឧត្តមទាំង២នាក់បានផ្តួចផ្តើមគំនិត និងជួយជាថវិកាជីកស្រះទំហំ១៤០០ម៉ែត្រការ៉េភ្លាមៗ ដើម្បីជួយសង្គ្រោះពូជត្រីគ្រប់ប្រភេទ នៅក្នុងបឹងដែលរងគ្រោះដោយការរីងគ្មានទឹក។

 ប្រជាសហគមន៍បានអោយដឹងថា៖ ពូជត្រីនៅក្នុងបឹងរនាបសែននេះ នៅសល់ច្រើនប្រភេទណាស់ ហើយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល និងថ្នាក់ដឹកនាំ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ជាមួយប្រជាសហគមន៍រនាបសែនបានចូលរួមព្រលែងសង្គ្រោះមេពូជត្រីពីបឹងអភិរក្សចូលក្នុងស្រះទំហំ១៤០០ម៉ែត្រការ៉េ ប្រកបដោយជោគជ័យ។ ប្រជាសហគមន៍រនាបសែន បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលបានជួយដល់ប្រជាសហគមន៍ និងប្រជាពលរដ្ឋក្នុងឃុំទឹកហូតក្នុងការជួយសង្គ្រោះមេពូជត្រីគ្រប់ប្រភេទនៅក្នុងបឹងរនាបសែនទុកបន្តពូជទៅឆ្នាំក្រោយៗទៀត និងទុកមេពូជត្រីទាំងនោះអោយកូនចៅជំនាន់ក្រោយបានស្គាល់ផងដែរ។ 

ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលដំបូងខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយប្រជាពលរដ្ឋក្នុងសហគមន៍រនាបសែន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងឃុំទឹកហូត ត្រូវចេះស្រឡាញ់ និងថែរក្សាពូជត្រីនៅក្នុងបឹងអភិរក្សរនាបសែន អោយនៅគង់វង្សល្អ ។ នៅពេលរដូវវស្សា ឬរដូវទឹកតំឡើងមកដល់ មេពូជត្រីទាំងនោះនឹងបង្កើតកូនចៅ សាយភាយទៅតំបន់នេសាទ ហើយប្រជាពលរដ្ឋទាំងអស់អាចមានត្រីនេសាទផ្គត់ផ្គង់ជីវភាពគ្រួសារបានជារៀងរហូត ដោយមិនភ័យខ្លាចអត់ត្រីហូបឡើយ។ ក៏ប៉ុន្តែ បើបងប្អូនចង់បានមេពូជត្រីទាំងអស់នៅពេលនេះ នោះបងប្អូននឹងមិនមានត្រីហូបទៅឆ្នាំក្រោយឡើយ ហើយពូជត្រីទាំងអស់នឹងផុតពូជយ៉ាងឆាប់រហ័ស៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        43
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        139
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm