ឥណ្ឌា​ទាត់​ចោល​ការសិក្សា​ដែល​ថា​ មាន​មនុស្ស​រាប់​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19

2021/07/23 05:33:09 pm        648

​ឥណ្ឌា៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​ច្រានចោល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (២២ កក្កដា​) ចំពោះ​ការសិក្សា​ថ្មីៗ​បាន​បង្ហាញ​ថា ​មនុស្ស​រាប់​លាន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ដោយសារ​ជំងឺ COVID-19 ដែល​លើស​ច្រើនដង​នៃ​ចំនួន​អ្នក​ស្លាប់​ផ្លូវការ​ជិត ៤២០.០០០​នាក់​។

ទោះ​យ៉ាង​ណា រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋ​មួយ​ចំនួន​របស់​ប្រទេស​ឥណ្ឌាកំពុង​កែតម្រូវ​ទិន្នន័យ​របស់​ពួកគេ ​បន្ទាប់ពី​បាន​ដោះស្រាយ​ជាមួយ​នឹង​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់ ​ដល់​ចំណុចកំពូល​កាលពី​ក្នុង​ខែ​មេសា និង​ឧសភា​។​ កាលពី​ថ្ងៃ​អង្គារ ការ​សិក្សា​របស់​ក្រុម​ស្រាវជ្រាវ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស​កល​អាមេរិក​បាន​លើក​ឡើង​ថា ​មាន​មនុស្ស​ចន្លោះ​ពី​ជាង​ ៣​លាន ​៤​សែន​នាក់ទៅ ៤​លាន​ ៧​សែន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ចំនួន​នេះ​ស្ថិតនៅ​ចន្លោះ​ពី ៨ ទៅ ១១​ដង​នៃ​ចំនួន​ផ្លូវការ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​កត់ត្រា​។​

នោះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​នេះ​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន​ចំនួន​អ្នក​ស្លាប់​ផ្លូវការ​របស់​ខ្លួន​មាន​ចំនួន ៤១៩,៥០២​នាក់ បន្ទាប់ពី​សហរដ្ឋអាមេរិក​មាន​ចំនួន ៦២៦,១៥៧​នាក់ ​និង​ប្រេ​ស៊ី​ល​មាន​ចំនួន ៥៤៧,១៣៤​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        25
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        32
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm