Richarlison ស៊ុត​ ៣​គ្រាប់​ម្នាក់ឯង​ក្នុង​រយៈពេល ៣០នាទី​ជួយ​ប្រេ​ស៊ី​ល​យកឈ្នះ​អាល្លឺម៉ង់ ៤-២ នៅ​អូឡាំពិក​

2021/07/23 03:19:00 pm        112

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ Everton, Richarlison បាន​ក្លាយជា​តួឯក​ក្នុងការ​ប្រកួត​ក្រោយ​ស៊ុត​ ៣​គ្រាប់​ម្នាក់ឯង​ក្នុង​រយៈពេល ៣០នាទី​ឱ្យ​ប្រេ​ស៊ី​ល​ចាប់ផ្តើម​យុទ្ធនាការ​ប្រកួត ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវក្តៅ​ជាមួយនឹង​ជ័យជំនះ ៤-២ លើ​អាល្លឺម៉ង់​។

​​នេះ​ជាការ​ប្រកួត​​ដែល​ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​នៅ​ឆ្នាំ២០១៦ វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​មេដាយមាស ខណៈ​ក្រុម​ការពារ​តំណែង​ជើងឯក​ប្រេ​ស៊ី​ល ​នៅតែ​រក្សា​ជ័យជំនះ​របស់ខ្លួន​បាន​។ ​​៣​គ្រាប់​របស់ Richarlison គឺ​រកបាន​ត្រឹម​រយៈពេល ៣០នាទី​ដំបូង​ពោលគឺ​នៅ​នាទី​ទី៧, ២២ និង ៣០ មុនពេល​ដែល Mattheus Cunha ស៊ុត​បាល់ ១១ម៉ែត្រ​មិនបាន​សំរេច​នៅ​ចុង​វគ្គ​ទី១​។​ ​​អាល្លឺម៉ង់​ក៏​រកបាន​ ២​គ្រាប់​មកវិញ​ដែរ​នៅ​វគ្គ​ទី២ ដោយ Nadiem Amiri និង Ragnar Ache មុន​ពេលដែល​ខ្សែប្រយុទ្ធ Leverkusen, Paulinho បន្ថែម​គ្រាប់​ចុងក្រោយ​ឱ្យ​ប្រេ​ស៊ី​ល​យកឈ្នះ​អាល្លឺម៉ង់ ៤-២​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ប្រេ​ស៊ី​ល​ឈរលើ​គេ​ក្នុង​ពូ​ល D ជាមួយនឹង​កូ​ឌី​វ័រ​ដែល​យកឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ២-១ ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់​ខ្សែបំរើ AC Milan, Frank Kessie​។ ​​ងាក​ទៅ​ពូ​ល A ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន​ក៏​ចាប់ផ្តើម​ដោយ​ជ័យជំនះ​ដែរ​ ក្រោយ​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង ១-០ ដោយ Takefusa Kubo ស្របពេល​ដែល​ម៉ិ​ក​ស៊ិ​ក​បំបាក់​បារាំង ៤-១ ឈរលើ​គេ​ក្នុង​ពូ​ល A នេះ​។

​​នៅ​ពូ​ល B រ៉ូ​ម៉ា​នី និង​នូ​វែ​ហ្ស៊ី​ឡង់​រកបាន ៣​ពិន្ទុ​ដូចគ្នា​ក្រោយ​ជ័យជំនះ ១-០ រៀងខ្លួន​លើ​គូប្រកួត​។ ​​រ៉ូ​ម៉ា​នី​បាន​យកឈ្នះ​ហុង​ឌុយ​រ៉ា​ស ១-០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Elvin Oliva ខណៈនូ​វែ​ហ្ស៊ី​ឡង់​យកឈ្នះ​កូរ៉េ ១-០ ដូចគ្នា​ដោយ​គ្រាប់​បាល់​របស់ Chris Wood​។ នេះ​ជា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​សំរាប់​ក្រុម​នូ​វែ​ហ្ស៊ី​ឡង់ ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​នេះ​។ ​ចំណែក​នៅក្នុង​ពូ​ល C អេ​ស្ប៉ា​ញ​ធ្វើ​អ្វី​អេ​ហ្ស៊ី​ប​មិនបានបាន​ត្រឹម​លទ្ធផល​ស្មើគ្នា 0-០ ស្របពេល​អូស្ត្រាលី​យកឈ្នះ​អា​ហ្ស​ង់​ទីន ២-០ ដោយ Lachlan Wales និង Marco Tilio៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm