សម្តេចធិបតីណែនាំឲ្យមានការបំផុសចលនាបន្ថែមទៀតក្នុងការដាំដុះ ចិញ្ចឹមសត្វដើម្បីជាការរួមចំណែក លើកកម្ពស់ជីវភាព

2024/04/09 04:16:04 pm        370

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់គប្បីធ្វើការបំផុសចលនាដាំដុះ ចិញ្ចឹម សត្វបន្ថែមទៀតដល់ប្រជាជន និងសហគមន៍ ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលផលខ្មែរ ៩មេសា លើកទី៧ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ផលិតនិងផ្គត់ផ្គង់ទីផ្សាប្រកបដោយចីរភាព គឺជាចលនាភូមិមួយផលិត ផលមួយ» សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ «ត្រូវយក ចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញនិងបំផុសចលនាដាំចុះចិញ្ចឹមសត្វ ផលិតកែច្នៃ និងអភិវឌ្ឍន៍ នូវផលិតផលគ្រប់ប្រភេទតាមគ្រូសារ សហគមន៍ បណ្តុំអ្នកផលិតផលប្រកបដោយគំនិតច្នៃប្រឌិតនិងរស់ រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវ ភាពពលរដ្ឋខ្មែរគ្រប់រូបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត»។

សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព និងត្រូវបន្តខិតខំសហការជាមួយខាងរាជធានី-ខេត្ត ក្នុងការដាក់បញ្ចូលផលិត ផលសក្តានុពលនានាជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយ ផលិតផលមួយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

តាមរយៈលិខិតអបអរសាទរនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានណែនាំ ដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួង​ពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិ​មួយផលិតផលមួយរាជធានី-ខេត្ត ដើម្បីរៀបចំឲ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ នៅតាមទី កន្លែងដែលមានសក្តានុពល ឲ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និង ផ្សព្វផ្សាយលក់ផលិតផលខ្មែរផងដែរ។

ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និង លើក​ទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ជួយទិញផលិតផលខ្មែរទៅប្រើប្រាស់ឲ្យបានច្រើនតាមដែលអាចធ្វើ ទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម និងសូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង អស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែក ឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិ វឌ្ឍន៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ឲ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិជាដើម៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm