អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យសន្តិសុខសុវត្ថិភាព និងការតុបតែង នៅក្នុងបរិវេណវត្តភ្នំ

2024/04/09 06:46:56 pm        263

នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ចុះត្រួតពិនិត្យ​សន្តិសុខ​ សុវត្ថិភាព និង​ការតុបតែង​រចនាភ្លើងពណ៌​នៅ​តំបន់​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដើម្បី​ត្រៀមប្រារព្ធ​«សង្ក្រាន្តវត្តភ្នំ» អបអរ​សាទរពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​។​

ប្រជាពលរដ្ឋដែលមកអង្គុយលេង និងទស្សនានៅតំបន់វត្តភ្នំបានលើកឡើងថានៅតំបន់វត្ត​ភ្នំ​គឺមាន​ការ​តុបតែងភ្លើងពណ៌ និងការតុបតែងរូបចម្លាក់ល្អស្អាត មានភាពទាក់ទាញ ដល់ភ្ញៀវជាតិ និង​អន្តរជាតិ​មកអង្គុយលេង។ ជាពិសេសនោះ​សង្កេត​ឃើញ​ថា​មាន​ការ​រៀប​ចំ​ភ្លើង​ផ្កា​គ្រប់​ដើម​ឈើល្អ និងប​រិស្ថានអនាម័យ សណ្ដាប់ធ្នាប់ល្អប្រសើរ។ បន្ថែមទៀត​នោះ​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដទៃទៀត​មក​ចូលរួម​លេង​សង្ក្រាន្ត​នៅ​តំបន់​វត្តភ្នំ​ដែល​ជាទី​នៅ​រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ  និងក្នុង​ឱកាស​បុណ្យចូល​ឆ្នាំខ្មែរ​ខាង​មុខ​នេះធ្វើ​ដំណើរ​ទៅ​ណា​មក​ណាក៏សូមគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញេសេចក្ដីជូន​ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ដើម្បី ចូលរួម​អបអរ​សាទរ​ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលរាជធានី ភ្នំពេញនឹងរៀបចំ “សង្ក្រាន្ត​វត្ត​ភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ២០២៤ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយជាច្រើន ដូចជា កម្ម​វិធី​ទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់​កូ​នខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំង​បង្ហាញ​គំនូរ​បុរាណ និងវត្ថុសិល្បៈវប្បធម៌។

ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រម​ទាំង​បញ្ចៀស​បាន​នូវការ កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ច​នឹង​រៀប​ចំចំណត​យាន​យន្ត​សម្រាប់​អ្នក​ចូល​រួម​កម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ ពុំគួរធ្វើ​ដំណើរ​ឆ្លង​កាត់​បរិវេណ​ទីតាំង​ប្រារព្ធ​ពិធីឡើយ ព្រោះអាចមានចរាចរណ៍មមាញឹកខ្លាំងដោយសារ មធ្យោយបាយ​ធ្វើ​ដំណើរ​រ​​បស់អ្នកមកចូលរួមកម្មវិធី អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តា​យោគយល់​អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm