បក្សនយោបាយនានាប្តេជ្ញាបន្តការពារសម្ព័ន្ធភាព និងឯកភាពគ្នាដើម្បីប្រយោជន៍ជាតិ និងប្រជាជន

2024/04/09 06:55:14 pm        302

គណបក្សនយោបាយនានាដែលជាសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា នឹង​ប្តេជ្ញាបន្ត​ការពារ​សម្ព័ន្ធភាព និងឯកភាពគ្នាដើម្បីប្រយោជន៍ជាតិ និងប្រជាជន។

ថ្លែងប្រាប់ BTV នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាស​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំខ្មែរ​របស់​សម្ព័ន្ធ​ភាពគណបក្សនយោបាយទាំង២៨ មានគណបក្សនយោបាយនានា បានបង្ហាញ​ភាព​សប្បាយ​រីករាយ​ដែលមិនធ្លាប់មានសម្រាប់គណបក្សនយោបាយដែលបានចងសម្ព័ន្ធភាព បាន​ជួប​ជុំគ្នា​ជាប្រវត្តិសាស្រ្ត ក្នុងរយៈពេលជាង​២​ទសវត្សន៍​ក្រោយ​កម្ពុជា​ទទួល​បានសុខ​សន្តិភាព និង​ស្ថិរភាព​ពេញ​លេញ ដែលអាចផ្តល់​ឱកាស​ដល់​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​សាមគ្គីភាព ​ឯកភាពជាតិ និងបង្រួបបង្រួម។

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លើកឡើងថា ការជួប​ជុំ​របស់​​សម្ព័ន្ធភាពនៃគណបក្សនយោបាយនានានៅថ្ងៃនេះ គឺ​ជា​ប្រវត្តិសាស្រ្ត​ដ៏​មាន​តម្លៃ​បំផុត​បន្ទាប់​ពី​កម្ពុជា​មានសុខសន្តិភាព គឺត្រូវការឱ្យមានការបង្រួបបង្រួមគ្នា ជាពិសេស​ក្រោម​ការ​ដឹក​របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងអ្នកបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។

ជាមួយគ្នា លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គិត​មក​ទល់​ពេល​នេះ សម្ព័ន្ធភាពរបស់គណបក្សនយោបាយទាំង២៨ បានបន្តការពារ​នូវ​ការ​ចង​សម្ព័ន្ធ​ភាព​ដ៏​មាន​តម្លៃនេះ ដើម្បីឆ្លុះបញ្ចាំងថា​សម្ព័ន្ធ​ភាព​គណបក្ស​នយោបាយ​មិន​មែន​ជា​នយោបាយ​ភូត​កុហក និងបោកប្រាស់ប្រជាពលរដ្ឋដូចគណបក្សដ៏ទៃនោះទេ។

ក្នុងនោលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានអះអាងថា ក្នុងនាម​ជា​សមាជិក​នៃ​សម្ព័ន្ធ​ភាព​ជាមួយគណបក្ស២៧ផ្សេងទៀត មើលឃើញពីការវិវឌ្ឍ​ដ៏រឹងមាំ​នៃ​ការចងសម្ព័ន្ធភាព​នេះ​ដោយ​សារ​គណបក្សនយោបាយទាំងអស់មានសាមគ្គីភាព និងសង្គមមានលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបថា អំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាព កាល​ពីខែតុលា ឆ្នាំ២០២៣កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់​ថា ការចងសម្ព័ន្ធ​ភាព​នេះ​មិន​តម្រូ​វ​ឱ្យ​គណ​បក្ស​ទាំង​អស់​ស្ថិតក្រោ​ម​ការ​គ្រប់​គ្រង​របស់​បក្ស​ណាមួ​យ​នោះទេ ពោលគណបក្សទាំងអស់គ្នាគឺជាដៃគូស្មើភាព ស្មើសិទ្ធិជាមួយគ្នា។

សម្ដេចប្រធាន​គណបក្សប្រជាជនកម្ពុជា បានសង្កត់ធ្ងន់ថា គណបក្សនយោបាយ​ទាំង​អស់​ដែល​បាន​ចង​សម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា នៅតែមានស្វ័យភាព ហើយមាន​សិទ្ធិគ្រប់​គ្រាន់​ក្នុង​ការដាក់ចេញនូវទិសដៅនយោបាយ ដែលស្របជា​មួយ​គោលការណ៍​ទាំង​ឡាយ​ដែល​បាន​កំណត់​នៅក្នុងកិច្ចព្រមព្រៀងនេះ ចំនួន៨ចំណុ៕ អត្ថបទ សេក ឧត្តម 


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        4
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        90
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm