ឯកឧត្ដម ទ្រី ដាលុច ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល

2024/04/09 09:10:27 pm        74

កំពង់ធំ៖ នៅព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ទ្រី ដាលុច អគ្គលេខាធិការរង​គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសំណេះសំណាលជាមួយ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់​ឈើទា​ល ក្នុងឱកាសមុន នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែល​នឹង​ឈាន​ចូល​មក​ដល់ឆាប់​ៗនេះ​។

បន្ទាប់ពីបានស្ដាប់នៅរបាយការណ៍ពីគណៈគ្រប់គ្រងវិទ្យាស្ថាន បច្ចេកវិទ្យាកំពង់ឈើទាលរួចហើយនោះ ឯកឧត្តម ទ្រី ដាលុច បានអញ្ជើញថ្លែងសំណេះសំណាល ដោយក្តីរីករាយ និងបានកត់សម្គាល់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ពិតមែនតែនៅឆ្ងាយពីរាជធានីភ្នំពេញបន្តិចមែន តែជាមោទនភាពមួយ ដែលវាត្រូវបានបង្កើតឡើងនៅចំកណ្ដាលបេតិភ័ណ្ឌប្រវត្តិសាស្ត្រខ្មែរ ដ៏យូរលង់ និងល្បីរន្ទឺ នោះគឺប្រាសាទសំបូរព្រៃគុក ហើយដែលបច្ចុប្បន្នបាន និងកំពុងបម្រើឱ្យវិស័យ ទេសចរណ៍ក្នុងខេត្តកំពង់ធំនិងត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាសម្បត្តិបេតិភ័ណ្ឌ។

ឯកឧត្តមបានរំលេចថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល ដោយសម្រេច បានសមិទ្ធផលធំៗ លើគ្រប់វិស័យ ទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំឱ្យកម្ពុជាសម្រេច បាននូវការផ្លាស់ប្ដូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីនយោបាយ សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះ យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ កំណត់យកអាទិភាព គន្លឹះ ៥ គឺ៖ “ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេស គឺ “ បច្ចេកវិទ្យាឌីជីថល ” ។

យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កំណត់យកអាទិភាព គន្លឹះចំនួន ៥ ដោយបន្ថែម បច្ចេកវិទ្យា និងបន្តកំណត់យក មនុស្ស ជាអាទិភាពទី១ ដែលជាចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែល្អប្រសើរដើម្បីឈានទៅអភិវឌ្ឍន៍លើវិស័យផ្សេងៗច្រើនទៀត។

ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថានក្នុងការចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព និងកាន់តែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យានេះ។

ឯកឧត្តមបាន គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ជាពិសេសក្នុងស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវ ខ្ពស់លើការបណ្តុះបណ្តាល អប់រំពីសំណាក់គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងការព្យាយាម យកចិត្តទុកដាក់សិក្សារៀនសូត្ររបស់បងប្អូនសិស្ស និស្សិតរបស់យើងនាពេលកន្លងមក។ ជាមួយគ្នានេះផងដែរ

ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនសិស្ស និស្សិតទាំងអស់ដែលកំពុងសិក្សាត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង ពង្រឹង សមត្ថភាព ហើយផ្សាភ្ជាប់នឹងបទពិសោធន៍ ឈានទៅសម្រេចគោលដៅនាពេលអនាគត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ទ្រីដាលុច ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាមួយចំនួនជូនដល់វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលរួមមានអង្ករ៦ តោន មីជាតិ៥០០កេស ,ត្រីខកំប៉ុង៥០០០កំប៉ុង, កុំព្យូទ័រ laptop ១០គ្រឿង,ម៉ាស៊ីនកូពី២គ្រឿង,ខោអាវកីឡា១១៥ កំប្លេ,បាល់ទាត់ បាល់ទះ បាល់បោះ៥៥ គ្រាប់ និងថវិកាសម្រាប់វិទ្យាស្ថានចំនួន ២០លានរៀលផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        5
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        90
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm