WHO៖ ព្រមាន​ពី​ផល​ប៉ះ​ពាល់​រយៈពេល​វែង​មក​លើ​សុខភាព​ខួរក្បាល​ពី​ការ​ឆ្លង​វីរុស COVID-19

2021/07/23 06:47:38 pm        500

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ផល​ប៉ះពាល់​សុខភាព​ខួរក្បាល​នៃ​ជំងឺ​រាតត្បាត​សកល​នឹង​មាន​រយៈពេល​វែង និង​យូរអង្វែង ខណៈ​ក្រុម​អ្នក​ជំនាញ និង​មេដឹកនាំ​អំពាវនាវ​ឲ្យ​ចាត់វិធានការ​លើ​ការ​ថប់​បារម្ភ និង​ភាព​តានតឹង ​ឬ​ស្ត្រេ​ស​ដែល​ទាក់ទង​នឹង​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ឯ​ការ​ចាប់ផ្ដើម​កិច្ចប្រជុំ​រយៈពេល ២​ថ្ងៃ​នៅ​ទីក្រុង​អា​តែ​ន​ប្រទេស​ក្រិ​ក ជាមួយ​នឹង​រដ្ឋមន្ត្រី​សុខាភិបាល​មកពី​ប្រទេស​នានា​រាប់​សិប​នាក់​ថា មនុស្ស​គ្រប់គ្នា​រង​ផល​ប៉ះពាល់​តាមរបៀប​តែមួយ ឬ​របៀប​មួយ​ផ្សេងទៀត។​ អង្គការ​នេះ​បាន​និយាយ​ថា ការ​ថប់​បារម្ភ​ជុំវិញ​ការ​ឆ្លង​វីរុស ផល​ប៉ះ​ពាល់​ខួរក្បាល ​ឬផ្លូវចិត្តដោយ​សារតែ​វិធាន​ការ​បិទ​ខ្ទប់ និង​ការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក បាន​រួម​ចំណែក​ដល់​វិបត្តិ​សុខភាព​ផ្លូវចិត្ត រួម​ជាមួយ​ភាព​តានតឹង ​ឬ​ស្ត្រេ​ស ដែល​ជាប់​ទាក់​ទង​នឹង​ភាព​អត់​ការងារ​ធ្វើ ​ការ​ព្រួយបារម្ភ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​បែក​បាក់​សង្គម​។​

​នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អឺរ៉ុប លោក Hans Kluge ​បាន​និយាយ​ថា​ សុខភាព​ផ្លូវចិត្ត​គួរតែ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ “សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​” ដោយ​សង្កត់ធ្ងន់​ទៅលើ​របៀប​ដែល​វីរុស​នេះ ​បាន​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស​។​ អង្គការ​សុខភាព​ពិភព​លោក​បាន​អំពាវនាវ​ ឱ្យ​មាន​ការ​ពង្រឹង​សេវា​សុខភាព​ផ្លូវចិត្ត​ជាទូទៅ​ និង​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ​តាមរយៈ​បច្ចេកវិទ្យា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm