មេបញ្ជាការក្រុមហេសបូឡា និងអ្នកប្រយុទ្ធ៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ ខាងត្បូង

2024/04/09 09:38:17 pm        61

ប្រភពព័ត៌មានយោធារបស់ប្រទេសលីបង់ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ បានសម្លាប់មេបញ្ជាការតំបន់ម្នាក់ និងសមាជិកបីនាក់ផ្សេងទៀតនៃក្រុមហេសបូឡានិកាយស៊ីអ៊ីតរបស់ប្រទេសលីបង់។ ប្រភពព័ត៌មានបាននិយាយថា ការវាយប្រហារតាមអាកាសមួយផ្សេងទៀត បានដាក់គោលដៅទៅលើភូមិ Kafr Kila នៅភាគអាគ្នេយ៍ ដោយបានសម្លាប់អ្នកប្រយុទ្ធក្រុមហេសបូឡាម្នាក់ បំផ្លាញលំនៅឋានប្រាំខ្នងទាំងស្រុង និងខូចខាត ១៨ ខ្នងផ្សេងទៀត។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសចំនួនបីលើក កាលពីព្រឹកថ្ងៃចន្ទ ទៅលើក្រុង និងភូមិចំនួនបី នៅព្រំដែនភាគខាងកើត និងភាគកណ្តាល។ អ៊ីស្រាអែលក៏បានបាញ់ផ្លោងចំនួន ៤៥ គ្រាប់ ទៅលើទីប្រជុំជន និងភូមិចំនួន ១០ នៅភាគខាងកើត ភាគកណ្តាល និងភាគខាងលិចនៃតំបន់ព្រំដែននៅភាគខាងត្បូងប្រទេសលីបង់។

ទន្ទឹមនឹងនេះ ក្រុមហេសបូឡា បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានវាយប្រហារទីតាំងរបស់អ៊ីស្រាអែលជាច្រើនកន្លែង នៅជិតព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល។ ប្រធានកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ លោក អារ៉ុលដូ ឡាហ្សារ៉ូ សាអេន(Aroldo Lazaro Saenz) និងអ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសលីបង់ លោក ចូនណា រ៉ុនណេកា(Joanna Wronecka) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យប្រទេសលីបង់ និងអ៊ីស្រាអែល ប្តេជ្ញាចិត្តឡើងវិញចំពោះការបញ្ឈប់អរិភាពក្រោមក្របខណ្ឌនៃសេចក្តីសម្រេចលេខ ១៧០១ ដើម្បីបញ្ចៀសការរីកធំជម្លោះបន្ថែមទៀត ដោយនិយាយថា នៅមានចន្លោះសម្រាប់ផ្នែកការទូត។ ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការបាញ់ឃាំងគ្រាប់រ៉ុក្កែតបាញ់ដោយក្រុមប្រដាប់អាវុធហេសបូឡាលីបង់ ឆ្ពោះចូលទៅប្រទេសអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ បន្ទាប់មក អ៊ីស្រាអែលបានសងសឹកដោយការបាញ់កាំភ្លើងធំ ទៅកាន់ភាគអាគ្នេយ៍ប្រទេសលីបង់។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        27
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        60
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm