សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលធ្វើពិធីចម្រើនពរជ័យអបអរសង្រ្កាន្តឆ្នាំថ្មី

2024/04/09 10:06:15 pm        67

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមនឹងថ្នាក់ដឹកនាំ សាស្រ្តាចា្យ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សតទាំងអស់នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅបរិវេណសាកលវិទ្យាល័យបានរៀបចំពិធីសូត្រមន្តចម្រើនពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ អបអរសង្រ្កាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនិងចូលមកដល់នៅថ្ងៃទី១៣-១៦ ខែមេសាខាងមុខនេះ។

​នៅក្នុងឱកាសនៃពិធីសូត្រមន្តបង្សុកូល សុំសិរីសួស្តីនាពេលនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានធ្វើការអុបធូប បន់ស្រន់រាល់វត្ថុសាកសិទ្ធដែលបានឃុំគ្រងសាកលវិទ្យាល័យ ដើម្បីឧទ្ទិសបួងសួង សុំសេចក្តីសុខចម្រើន កើតមានដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត ជួបតែសេចក្តីសុខចម្រើន និងជោគជ័យរាល់ការងារ។ បន្ទាប់ពីពិធីសូត្រមន្តបានបញ្ចប់ រួចរាល់ ថ្នាក់ដឹកនាំ រួមនិងនិសិ្សត បានរៀបចំបើកកម្មវិធីកំសាន្តសង្រ្កាន្ត លេងល្បែងប្រជាប្រិយខ្មែរ ដូចជា៖ ល្បែងប្រពៃណី «វាយក្អម», ប្រកួតរាំវង់ប្រពៃណីខ្មែរ «ដណ្តើមកៅអី» ល្បែងជាក្រុម «ទាញព្រ័ត្រ» ល្បែងជាក្រុម «ចង្អុលទិស» និងល្បែងជាក្រុម «ជោគជ័យស្ថិតនៅខាងមុខក្រុមយើង»។ 

លោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី សាកលវិទ្យាធិការរងថ្លែងប្រាប់ BTV ព័ត៌មានថា ចាប់ពីថ្ងៃទី ៩-១០ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យ ដើម្បីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រី្តរាជការ បុគ្គលិក និងនិសិ្សតបានជួបជុំគ្នាសប្បាយរីករាយនាឱកាសឆ្នាំថ្មី ក៏ដូចជាបង្កើនភាពជិតស្និត ជាពិសេសស្វែងយល់ពីគ្នាតាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ និងបង្កើតបានស្មារតីជាក្រុមផងដែរ។

ជាមួយគ្នានោះដែរ និសិ្សត ៣រូប កំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចូលរួមក្នុងកម្មវិធីកំសាន្តសង្រ្កាន្ត ស.វ.ស-ព.ស២៥៦៨ និងលេងល្បែងប្រជាប្រិយខ្មែរ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖

ក្នុងឱកាសនោះក៏មានការសម្ដែងរបាំជូនពរ និងរបាំត្រុដិ ដែលត្រូវបានប្រជាពលរដ្ឋខែ្មរជឿជាក់ថា ជារបាំប្រពៃណីបុរាណខ្មែរមួយ ដែលអាចបណ្តេញ ឧបទ្រពចង្រៃ ដើម្បីជាកិច្ចបណ្តេញនូវឧបទ្រពចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀតផងដែរ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        100
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm