សង្ក្រាន្តស្រុកកំចាយមារ ទាក់ទាញអ្នកចូលរួមជាង២ម៉ឺននាក់ប្រកបដោយបរិយាកាសរីករាយ

2024/04/09 10:17:24 pm        447

ព្រៃវែង៖ សង្រ្កាន្តស្រុកកំចាយមារ ត្រូវបានរៀបចំធ្វើនៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅថ្ងៃទី៨ខែមេសានេះ ដោយបានបង្កើតកម្មវិធីសប្បាយរីករាយ ទាំងបុរាណ និងសម័យ ក្រោម​ការ​ចូលរួមពីសិស្សនិស្សិតប្រមាណជាង២ម៉ឺននាក់ ដោយបរិយាកាសរីករាយ ។

ក្រោមការយកចិត្តទុកដាក់របស់របស់សម្ដេចចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជាបំផុសស្មារតីថែរក្សាប្រពៃណីជាតិ ល្បែងប្រជាប្រិយខ្មែរឱ្យបានគង់វង្ស និងបង្ក​បរិយាកាស​រីករាយ​ក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្ដេចបានជំរុញឱ្យគ្រប់រដ្ឋបាលរាជធានីខេត្ត ជំរុញ​ឱ្យមានការរៀបចំសង្ក្រាន្តនៅតាមភូមិឃុំសង្កាត់ទីប្រជុំជន តាមក្រសួងស្ថាប័ន វត្តអារាម សាលារៀ​នទៅតាមលទ្ធភាពដែលអាចទៅបាន​ដើម្បីផ្ដល់ការកម្សាន្តជូនប្រជាជន និង​សិស្ស​និស្សិត។

កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ស្រុកកំចាយមារ ខេត្តព្រៃវែង បានរៀបចំក្រោមអធិបតីភាពពីឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ស.ស.យ.ក ខេត្តព្រៃវែង អភិបាល​ស្រុក​កំចាយ​មារ សហការពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ក្រុមការងារ​ចុះជួយ​សហភាព​សហព័ន្ធ​យុវជន​ស្រុកកំចាយមារ រៀបចំកម្មវិធីសង្រ្កានឆ្នាំថ្មី បំផុសស្មារតីយុវជន ពលរដ្ឋ​ឱ្យ​ចូល​រួម​លើក​កម្ពស់​តម្លៃវប្បធម៌ជាតិ សិល្បៈបុរាណរបស់ខ្មែរឱ្យបានគង់រង្ស ។

នាឱកាសបើកកម្មវិធីសង្ក្រាន្ត ឯកឧត្តម ខៀវ ភារិទ្ធ បានមានប្រសាសន៍ថា នេះជាលើកដំបូង​ដែល ​ស.ស.យ.ក ខេត្តព្រែវែង ក្រុមការងារ ស.ស.យ.ក ចុះជួយមូលដ្ឋានស្រុកកំចាយមារ បាន​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំថ្មីកាន់តែធំជាងរាល់ឆ្នាំ គឺពិតជាបានចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្ស​នូវ​សម្បត្តិ​វប្បធម៌របស់ខ្មែរ ព្រោះសង្ក្រាន្តនេះ មានកម្មវិធីសប្បាយៗជាច្រើន ការលេង​ល្បែង​ប្រជាប្រិយ​ ការសម្ដែងរបាំត្រុដិ ជារបាំប្រពៃណីខ្មែរ នាំមកសេចក្តីសុខ នាំមកលាភជ័យ បណ្ដេញ​ឧបទ្រុព​ចង្រៃ។

ឯកឧត្តមបានលើកទឹកចិត្តដល់បណ្ដាស្រុកផ្សេងៗទៀត រៀបចំកម្មវិធីសង្រ្កាននេះទៅតាមលទ្ធ ភាព​ដែលអាចធ្វើទៅបាន ដើម្បីផ្ដល់ភាពរីករាយដល់ពលរដ្ឋ ក៏ដូចជាយុវជនបន្តវេន ក្នុង​ការ​ថែ​រក្សា​ប្រពៃណីជាតិ និងក៏ឱ្យសិស្សនិស្សិត អាចរំសាយ​អារម្មណ៍រ​បស់​ពួក​គេ​ក្រោយ​សម្រា​ក​ពី​ការ​សិក្សា​។

អភិបាលស្រុកកំចាយមារ លោក ប៊ិន ជីវ័ន្ត និងសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិជាស៊ីម កំចាយមារ លោក សិទ្ធ ខន បានលើកទ្បើងស្វាគមន៍ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ដែលបានសហការរៀបចំកម្មវិធីសង្រ្កាន្តនេះទ្បើង ផ្ដល់ភាព​រីករាយ​ជូន​សិស្ស​និស្សិត​សប្បាយ​រីករាយឆ្នាំនេះការ រៀបចំមានលក្ខណៈធំជាងឆ្នាំមុន។

លោក ម៉េង ហ៊ុយ ប្រធានក្រុមការងារចុះជួយស.ស.យ.ក ស្រុកកំចាយមារ បានលើកទ្បើងថា ឆ្នាំ នេះ ស.ស.យ.ក ខេត្តព្រៃវែង ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ បាន​សហការ​គ្នា​រៀប​ចំ​កម្ម​វិធីនេះទ្បើង និងបានរៀបចំជាស្ដង់តាំងបង្ហាញផលិតផលក្នុងឃុំទាំង៨ នៅមូលដ្ឋាន​ស្រុក​កំចាយ​មារ ដើម្បីផ្សព្វផ្សាយពីស្នាដៃ និងគាំទ្រផលិតផលខ្មែរ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​មូលដ្ឋាន៕ អត្ថបទ៖ ពេញ សុភ័ក្រ្ត

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm