កាកបាទក្រហមកម្ពុជាផ្ដល់ថវិកា៥ម៉ឺនដុល្លា និងសម្ភារៈការពារកូវីដ១៩ ដល់​កន្ទីរពេទ្យ​កុមារអង្គរ​ខេត្ដសៀមរាប

2021/07/23 09:23:51 pm        562

សៀមរាប ៖ លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏​ខ្ពង់ខ្ពស់​លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាននាំយក​ថវិកា​៥ម៉ឺនដុល្លារ និងសំភារៈប្រើប្រាស់ការពារជំងឺកូវី១៩ ជាច្រើទៀត ជូនដល់កាកមន្ទីរពេទ្យកុមារអង្គរ​ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

ការជួយឧបត្ថម្ភថវិកា និងសំភារៈទាំងនេះ ក្នុងគោលបំណងជួយសង្គ្រោះដល់កុមារកម្ពុជា ដែល​កំពុង​មាន​ជំងឺដែលទៅព្យាបាលនៅក្នុងមន្ទីរកុមារអង្គរនេះ។សំភារៈការពារជំងឺកូវីដ១៩ទាំងនោះរួមមាន អាកុល៥កាន ស្មើ១៥០លីត្រ ម៉ាស់៩កេស ស្មើរ៥០០០ម៉ាស់ ស្រោមដៃ២កេស ស្មើ២០០០រាយ ទឹកថ្នាំសម្លាប់មេរោគ ១០ប៊ីដុង ស្មើរ៥០លីត្រម៉ាស៊ីនចាំហាយ ២គ្រឿង និងថវិកា៥ម៉ឺនដុល្លារ។

លោកជំទាវ ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា មានប្រសាសន៍​ផ្ដាំផ្ញើ​កាកបាទក្រហម​កម្ពុជា​ដែល​មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋពិសេសកុមារដែលកំពុងប្រឈមនឹងជំងឺ និងងាយរងគ្រោះ ទោះបី​ស្ថិត​ក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ច ក្នុងគ្រាលំបាកនានា​ពោលគឺទីណាមានទុក្ខលំបាកទីនោះ មានកាកបាទក្រហមកម្ពុជា។

លោកជំទាវ បញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើនជាពិសេសជួយសង្គ្រោះកុមារ។

ក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះជំងឺកូវីដ១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក ។ជាមួយគ្នានោះលោក ពុំ ច័ន្ទីនី បានបញ្ជាក់ថា សម្ដេចតេជោ គិតពីសុខទុក្ខកុមារជានិច្ច។លោកជំទាវ ក៏បានផ្ដាំផ្ញើឲ្យ​អាណាព្យាបាលត្រូវយកចិត្ដទុកដាក់អនុវត្ដវិធានការតាមការណែនាំ​របស់​ក្រសួងសុខាភិបាល និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលផង ៣ការពារ៣កុំផងដែរ។

លោក ងួន ច័ន្ទភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប មានប្រសាសន៍ថា មន្ទីរពេទ្យ​កុមារអង្គរ​ជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមាន​បេសកកម្មលើកកម្ពស់​សុខុមាលភាព​កុមារកម្ពុជាគ្រប់រូប។ មិនត្រឹមតែផ្តល់សេវាសុខាភិបាលដល់កុមារដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩៩ ប៉ុណ្ណោះទេ តែមន្ទីរពេទ្យកុមារអង្គរក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្ររបស់សិស្ស និស្សិត និងមន្ត្រីសុខាភិបាលផ្សេងទៀតផងដែរ។

នៅចំពោះមុខវិបត្តិជំងឺកូវីដ១៩ ការផ្ដល់មូលនិធិពីក្រៅ​ប្រទេស​ដែលជាប្រភព​ហិរញ្ញវត្ថុ​ដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរបានធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលឲ្យមន្ទីរពេទ្យដ៏សប្បុរសមួយនេះ រងការប្រឈមយ៉ាងខ្លាំងក្នុងបេសកកម្ម​ផ្តល់​សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា ដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់​និងក្តីមេត្តា យ៉ាងតិចណាស់ចំនួន៤០០នាក់ក្នុងមួយថ្ងៃៗ។ បេសសកម្មរបស់មន្ទីរពេទ្យនេះ ផ្ដោតកម្មវិធីនៃការព្យាបាលមាន៣សំខាន់ៗ ការព្យាបាល ការអប់រំ និងការការពារ ហើយមន្ទីរពេទ្យនេះពឹងផ្អែកទាំងស្រុកលើមូលនិធិសប្បុរសធម៌៕

អត្ថបទ ៖ ឈិត សាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        37
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm