ជ័យលាភីអាហារូបករណ៍ទៅជប៉ុនត្រូវបង្ហាញពីវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ

2021/07/23 09:52:17 pm        864

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្តល់អនុសាសន៍ឲ្យនិស្សិត​ជ័យលាភី ដែលត្រូវចេញទៅសិក្សានៅជប៉ុន​ ត្រូវមានការ​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិយើង។

ការណែនាំរបស់ឯកឧត្តមបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលទទួលជួបសម្តែងការគួរសមតាម​ប្រព័ន្ធ​វីដេអូពីចម្ងាយពីបេក្ខជនជ័យលាភីអាហារូបករណ៍ឆ្នាំ២០២១ ចំនួន២៤រូប មុនពេលចេញដំណើរទៅ​បន្តការ សិក្សានៅប្រទេសជប៉ុន ។

ក្នុងជំនួបកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ នៅទីស្តីការក្រសួង ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្ដល់អនុសាសន៍ ចំណេះដឹង បទពិសោធន៍ល្អៗ ក៏ដូចជាបង្ហាញ​នូវគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ដែលជាទស្សនទានដ៏មានតម្លៃបំផុត​សម្រាប់​បេក្ខជន ក្នុងការយកទៅ ផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោល​បំណង​ឱ្យពិភពលោកបានដឹង បានយល់ និងមកទស្សនាកម្ពុជា ដើម្បីស្វែងរក​​កាលានុវត្តភាព​ក្នុងការ​វិនិយោគផងដែរ។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងអបអរសាទរដល់បេក្ខជន​​ជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅបន្តការ សិក្សានៅប្រទេសជប៉ុន និង​សង្ឃឹមជឿជាក់ថា ៖ បេក្ខជនជ័យលាភីទាំងអស់ នឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្រេបយក​ចំណេះដឹង និងបទពិសោធន៍ថ្មីៗនៅប្រទេសជប៉ុន ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ បានបន្ថែមថា ធនធានមនុស្សជាកត្តាសំខាន់ដែលយើងត្រូវតែខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលដើម្បីចូលរួមកសាងប្រទេស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកតែងតែបានក្រើនរម្លឹកថា​ ដើម្បីកសាង​ប្រទេសជាតិ​មាតុភូមិឱ្យបានរុងរឿង យើងត្រូវមាន ផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រសួងក្នុងការស្វែងរកជំនួយកសាងវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន នៃក្រសួង សាធារណការ និងដឹកជញ្ជូន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលវិស្វករកម្ពុជាឱ្យ​មានចំណេះ​លើការ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ហើយជាលទ្ធផលដំណើរការចាប់​ផ្តើមដំបូងរបស់​វិទ្យាស្ថាននេះ​មាន​និស្សិត​​ចំនួន១៩១ រូបសិក្សាតាមប្រព័ន្ធអនឡាញក្នុងបរិបទជំងឺកូវីដ-១៩។

ជាងនេះទៀត វិទ្យាស្ថានកំពុងត្រៀមចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយ​សាកល​វិទ្យាល័យប្រទេសចិន មួយដែលឈ្មោះល្បីល្បាញលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបណ្ដុះ​បណ្ដាល​និស្សិតយើង​ ក្រៅពីនោះវិទ្យាស្ថានត្រៀមបណ្ដុះ បណ្ដាលមន្ត្រីក្រសួង ដើម្បីឱ្យមានចំណេះ​ដឹង​ចូលរួមកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ៕

អត្ថបទ ៖ មុត សុទ


អត្ថបទដែលទាក់ទង

ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
2026/10/30 11:46:45 am        1
ក្រសួងការងារធ្វើតេស្ត RPL ដល់អតីតពលករមកពីថៃចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា
2026/10/30 11:38:55 am        1
កម្ពុជាកំពុងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល
2026/10/30 11:33:13 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ

2026/10/30 12:06:26 pm
​ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា អំណោយសម្ដេចតេជោចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងអគារសិក្សាចំនួន ៨ ទីតាំង ក្នុងក្រុងកំពង់សោម ស្រុកព្រៃនប់ និងស្រុកកំពង់សីលា
2026/10/30 11:46:45 am
​ក្រសួងការងារធ្វើតេស្ត RPL ដល់អតីតពលករមកពីថៃចំនួន ១ ០០០នាក់លើជំនាញឆុងកាហ្វេ និងរចនា
2026/10/30 11:38:55 am
​កម្ពុជាកំពុងចាប់យកបច្ចេកវិទ្យាហិរញ្ញវត្ថុ គាំទ្រការប្រើប្រាស់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឌីជីថល
2026/10/30 11:33:13 am
​ស្ថាប័នរដ្ឋ ឯកជន និងដៃគូជាង ១០០ ចូលរួមតាំងពិព័រណ៍ក្នុងភូមិហ្វ្រង់កូហ្វូនី លើសពីការរំពឹងទុក
2026/10/30 11:28:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/29 05:46:03 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm