អាជ្ញាធរខេត្ត​បាត់ដំបង ​កំពុង​ពន្លឿន​ការ​ជួសជុល​តូប​ដែល​ឆេះ ​ដើម្បី​ពលរដ្ឋ​ឆាប់​បាន​ចូល​លក់ដូរ​ឡើងវិញ​

2021/04/27 09:59:58 am        31

បាត់ដំបង ​៖ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ក្រុមអាជីវករ​នៅក្នុង​ផ្សារ​ធំ​បាត់ដំបង​ ឬ​ហៅថា​ផ្សា​រណាត់ ដែល​ត្រូវ​អគ្គិភ័យ​ឆាប់​ឆេះ​តូប​របស់​ពួកគាត់ ​កាលពី​ចុងខែ​សីហា ឆ្នាំ​២០២០​កន្លង​ទៅ រដ្ឋបាលខេត្ត​បាត់ដំបង កំពុង​ព​ន្លឿ​ន​ឲ្យ​ក្រុម​ជាង ខិតខំ​ធ្វើ​តូប​ឲ្យ​បាន​ឆាប់​រួចរាល់ ​ដើម្បី​ឲ្យ​អាជីវករ​ឆាប់​បាន​ចូល​លក់ដូរ​ឡើងវិញ​ ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ។


ក្នុងជំនួប​ជាមួយ​ក្រុមអាជីវករ​ផ្សារណាត់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ នៅ​រសៀល​ថ្ងៃទី​៥ ខែតុលា ម្សិលមិញនេះ ​​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍ថា បន្ទាប់ពី​ជួប​បញ្ហា​អគ្គិភ័យ​ឆេះ​តូប ​ក្រុម​អាជីវករ​រងគ្រោះ​បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង តាមរយៈ​អភិបាលក្រុង ​ជួយ​ដោះស្រាយ​នូវ​សំណើ​ធំៗ​ចំនួន​៣ ​ទី​១. ជួយ​ធ្វើ​តូប​ឡើងវិញ​, ទី​២. ជួយ​ទូទាត់​សំណង់​រង​ការខូចខាត ​និង​ទី​៣. គឺ​កុំ​យក​ថ្លៃ​តូប​រយៈពេល ៥​ឆ្នាំ ។

ឯកឧត្តម ​បន្តថា បច្ចុប្បន្ន​ក្នុងចំណោម​សំណើ​ទាំង​៣ ​រដ្ឋបាលខេត្ត​បាន​និងកំពុង​ដោះស្រាយ​សំណើ​បាន​មួយ​ គឺ​ការធ្វើ​តូប​ ដើម្បី​ឲ្យ​អាជីវករ​បាន​ចូល​លក់ដូរ​ឡើងវិញ ​ប៉ុន្តែ​នៅ​បំណែក​ខ្លះ​ ដូចជា​សសរ​ផ្សារ​ជាដើម ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ​គឺ​ត្រូវ​ចាំ​ការវាយតម្លៃ​ពី​ក្រសួង​ជំនាញ​សិន​ ចំពោះ​សំណើ​២​ទៀត ខេត្ត​ក៏បាន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ ​និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ រួចរាល់​ហើយ​ដែរ ​ដោយ​កំពុង​រង​ចាំ​ការ​ឆ្លើយតប​ពី​ក្រសួង​ទាំងពីរ ។

នៅក្នុង​ជំនួប​នោះ ក្រៅពី​សំណើ​ធំៗ​ទាំង​៣ ក្រុម​អាជីវករ​ក៏បាន​ស្នើ​នូវ​សំណើ​មួយ​ចំនួនទៀត ​មាន​សុំ​កុំ​យក​ថ្លៃ​ភាស៊ី ​៥​ឆ្នាំ​, កុំ​យក​ថ្លៃ​ភ្លើងអគ្គិសនី ៥​ឆ្នាំ​, កុំ​យក​ថ្លៃ​សន្តិសុខ ​៥​ឆ្នាំ​, ជួយ​រៀបចំ​សណ្ដាប់​ថ្នាក់ មានការ​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​ល្អ ​និង​មាន​សុវត្ថិភាព​ជាង​មុន ​ត​បណ្ដាញទឹក ​ការ​ដាក់​ឧបករណ៍​ពន្លត់​អគ្គិភ័យ ​និង​ការ​ដាក់​ឧបករណ៍​បំពង​សំឡេង​ ដើម្បី​ខ្លាច​មាន​បញ្ហា​អ្វី​កើតឡើង​ជាយថាហេតុ ​អាច​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង ​នោះ ផ្សព្វ​ផ្សាយ​បាន​ទាន់ពេលវេលា ។

ពាក់ព័ន្ធ​នឹង​សំណើ​បន្ថែម​នេះ ឯកឧត្តម ងួន រតនៈ ក៏បាន​យល់ស្រប​នូវ​សំណើ​មួយចំ​នួន ​ប៉ុន្តែ​សំណើ​ខ្លះ​ ត្រូវបាន​ឯកឧត្តម​អភិបាលខេត្ត ស្នើ​ឲ្យ​ក្រុម​អាជីវករ​ដោះស្រាយ​ខ្លួនឯង​ ដូចជា​បញ្ហា​បង់ប្រាក់​ឲ្យ​សន្តិសុខ ​ការ​បង់ថ្លៃ​ភ្លើង ​និង​បញ្ហា​ភាស៊ី ។

កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ អគ្គិភ័យ​បាន​ឆាប់ឆេះ​ផ្សារណាត់ ​នៅក្នុង​ក្រុង​បាត់ដំបង បណ្ដាល​ឲ្យ​តូប​លក់​គ្រឿងទេស សំលៀកបំពាក់ និង​លក់​ចានឆ្នាំង​ជាដើម ​ចំនួន​៣៣​តូប ​ខូចខាត​ទាំងស្រុង ​និង​៤០​តូប​ទៀត រង​ការខូចខាត​មួយចំនួន ​ដោយ​បញ្ហា​អគ្គិភ័យ​នេះ ​ធ្វើ​ឲ្យ​ខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាង ៨០​ម៉ឺន​ដុល្លារ​៕

​អត្ថបទ ៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm