អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

2024/04/10 08:38:22 pm        137

ខណៈនៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនឹងចូលមកដល់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ពលរដ្ឋ អ្នកទេសចរ​ទៅ​តាម​តំបន់​រម្មណីយដ្ឋានផ្សេងៗ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមទុកដាក់សំរាម សំណល់​ដែល​បានប្រើប្រាស់រួចឱ្យបានត្រឹមត្រូវនៅតាមទីតាំងទុកដាក់សំរាម។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងាថា ជា​ការ​ពិសេស​ដោយ​សារពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំនេះ គឺបានប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់​ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤នេះ។ ឯកឧត្តមបានលើកឡើងថា ក្នុង​ឆ្នាំ​ថ្មីនេះ ប្រជាពលរដ្ឋមានភាពសប្បាយរីករាយខ្លាំង ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រស់​នៅ​ក្រោម​ម្លប់​សន្ដិភាព អាចមានឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅគ្រប់មូលដ្ឋានភូមិ ឃុំ ស្រុក ក្រុង​នៅទូ​ទាំងប្រទេស។

ឯកឧត្តមបានលើកឡើងថា ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ប្រទេសជាតិ ក្រៅ​ពី​សប្បាយ​រីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជួបជុំក្រុមគ្រួសារ បងប្អូន ក៏ត្រូវ​រួម​គ្នា​ថែ​រក្សាអនាម័យ បរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យមូលដ្ឋាន វត្តអារាម និង​តំបន់​រម្មណីយដ្ឋាននានា មានភាពស្អាត សោភ័ណភាពល្អ ទាក់ទាញទេសចរជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​សប្បាយហើយស្ងើចសរសើរអំពីភាពស្អាតរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា ក្រសួងបរិស្ថានតាមរយៈការដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ»​ មានសាធារណៈជន សិស្សានុសិស្ស កម្មករកម្មការិនីសរុបជិត ៨ លាន​នាក់​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ។ តាមរយៈយុទ្ធនាការនេះ ពលរដ្បានប្ដេជ្ញាថា យ៉ាងហោចណាស់១ថ្ងៃ ពួក​គេ​មិន​ប្រើ​ប្រាស់​ថង់ប្លាស្ទិកឡើយ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm