សកម្មជនម៉ារ៉ុកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទរិះគន់ទំនាក់ទំនងរបស់ប្រទេសនេះជាមួយអ៊ីស្រាអែល

2024/04/10 09:32:29 pm        64

សកម្មជនម្នាក់ដែលបានរិះគន់ការសម្រេចចិត្តរបស់ប្រទេសម៉ារ៉ុក ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ខណៈដែលការតវ៉ាគាំទ្រប៉ាឡេស្ទីនដ៏ធំបំផុតរបស់ពិភពលោកអារ៉ាប់មួយចំនួន នៅតែបន្តធ្វើនៅក្នុងប្រទេសនេះ។

អង្គការសិទ្ធិមនុស្ស Morocco Space for Human Rights បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abdul Rahman Zankad មកពីទីក្រុង Mohammediaនៃប្រទេសម៉ារ៉ុក ត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស និងការសម្រេចចិត្តឆ្នាំ ២០២០របស់ម៉ារ៉ុក ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។

តុលាការមួយកាលពីថ្ងៃចន្ទ បានរកឃើញថា លោក Zankad មានទោសពីបទប្រមាថស្ថាប័នរដ្ឋធម្មនុញ្ញ និងបទញុះញង់។ លោកក៏ត្រូវបានពិន័យជាប្រាក់ ៥០.000 ឌៀរឹម(dirhams) (៥.០០០ដុល្លារ) ផង ដែរ។ ក្រុមតស៊ូមតិសេរីភាពស៊ីវិល ដែលរៀបចំការការពារផ្លូវច្បាប់ដល់ក្រុមអ្នកតវ៉ា បានហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន ហើយបាននិយាយថា ដំណើរការនេះ បានរំលោភលើសិទ្ធិរបស់លោកZakad ក្នុងការកាត់ក្តីដោយយុត្តិធម៌។

បាតុកររាប់ម៉ឺននាក់នៅទូទាំងមជ្ឈដ្ឋាននយោបាយ បានដើរតាមដងផ្លូវនានាក្នុងប្រទេសម៉ារ៉ុក ដើម្បីរិះគន់ អ៊ីស្រាអែល និងសម្តែងការគាំទ្រដល់ក្រុមប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាសផងដែរ។ ក្រុមអ្នកតវ៉ា បានរិះគន់សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក និងបានស្រែកទាមទារឲ្យរដ្ឋាភិបាល «ច្រាន ចោលការធ្វើប្រក្រតីភាពទំនាក់ទំនងនេះ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm