កម្មករកម្មការិនីជួបជុំគ្នារាំកម្សាន្តសប្បាយអបអរសាទរឆ្នាំថ្មី មុនពេលទៅលេងស្រុកកំណើត

2024/04/10 10:25:54 pm        611

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រុមហ៊ុន ជាវ័យ (ខេមបូឌា) ហ្គាមេន ហ្វេកធើរី ដែលជារោងចក្រកាត់សម្លៀកបំពាក់ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបជុំអាហារសាមគ្គី ដើម្បីបង្ករបរិយាកាសរីករាយ និងអរគុណដល់កម្មករនិយោជិតដែលខិតខំបំពេញការងារនាពេលកន្លងមក។

​លោក រ៉េមិន តាន់ នាយកក្រុមហ៊ុន ជាវៃ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១០ ខែមេសានេះ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធី ដែលមានការជួបជុំអាហារ ការចាប់រង្វាន់ និងរាំលេងកម្សាន្តនេះ ក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព រវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុន។ លោកបានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ រោងចក្រអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ទើបត្រឡប់ចូលបំពេញការងារធម្មតាឡើងវិញ។

ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីនេះ កម្មករ កម្មការិនី បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេសទាក់ទាញអ្នកវិនិយោគថ្មីៗ និងបង្កើតឱកាសការងារកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋ ដើម្បីមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់គ្រួសារ។

 ជាមួយគ្នានេះលោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹង ប៊ីធីវី ដឹងដែរថា ជារៀងរាល់ឆ្នាំក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ភាគីរោងចក្រភាគច្រើន តែងតែរៀបចំកម្មវិធីបែបនេះ និងកម្មវិធីសង្រ្កាន្តជាដើម ដើម្បីចូលរួមអបអរសាទពិធីបុណ្យជាតិរបស់ខ្មែរ។ ជាងនេះទៅទៀតនោះ ដើម្បីឲ្យកម្មករនិយោជិតបានរាំលេងកម្សាន្ត និងជួបជុំគ្នា មុនចាកចេញទៅស្រុកកំណើតរៀងៗខ្លួន។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៤ថ្ងៃ គឺថ្ងៃ១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        43
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm