អាល្លឺម៉ង់បដិសេធការចោទប្រកាន់ថា ខ្លួនជួយសម្រួលដល់អំពើប្រល័យពូជសាសន៍នៅហ្កាហ្សា នៅតុលាការUN

2024/04/10 10:58:20 pm        81

ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ បានច្រានចោលយ៉ាងដាច់អហង្ការករណីដែលបានប្តឹងដោយប្រទេសនីការ៉ាហ្គ័រ នៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ដោយចោទប្រកាន់ទីក្រុងប៊ែរឡាំងថាបានសម្របសម្រួលការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយផ្តល់អាវុធនិងជំនួយផ្សេងទៀត ដល់អ៊ីស្រាអែល ក្នុងការវាយប្រហាប្រល័យពូជសាសន៍លើតំបន់ហ្កាហ្សា។

លោក Christian Tams សមាជិកនៃក្រុមអ្នកច្បាប់របស់ប្រទេសអាល្លឺម៉ង់ បានប្រាប់គណៈកម្មាធិការដែលមានចៅក្រមចំនួន១៦រូប នៅតុលាការយុត្តិធម៌អន្តរជាតិថា៖«នាទីដែលយើងតាមមើលយ៉ាងដិតដល់ ការចោទប្រកាន់របស់នីការ៉ាហ្គ័រ បានបរាជ័យជាផ្នែកៗ។

កាលពីថ្ងៃចន្ទ ប្រទេសនីការ៉ាហ្គ័រ បានជំរុញក្រុមចៅក្រមឲ្យបញ្ជាឲ្យបញ្ឈប់ជំនួយយោធាអាល្លឺម៉ង់ដល់ អ៊ីស្រាអែល ដោយលើកហេតុផលថា ការគាំទ្ររបស់ទីក្រុងប៊ែរឡាំង ធ្វើឲ្យមានអំពើប្រល័យពូជសាសន៍ និងការបំពានច្បាប់មនុស្សធម៌អន្តរជាតិ នៅក្នុងតំបន់ហ្កាហ្សា។

ប្រធានក្រុមផ្នែកច្បាប់របស់ប្រទេសអាល្លឺម៉ង់ លោកស្រី Tania von Uslar-Gleichen បាននិយាយថា ការអះអាងរបស់នីការ៉ាហ្គ័រ គឺ«មិនមានមូលដ្ឋាននៅក្នុងអង្គហេតុ ឬអង្គច្បាប់ទេ។ ពួកគេពឹងផ្អែកលើការវាយតម្លៃនៃការប្រព្រឹត្តដោយអ៊ីស្រាអែល មិនមែនជាភាគីនៃការប្តឹងតវ៉ាទាំងនេះទេ»។

សវនាការបឋមដែលបានធ្វើឡើងនៅថ្ងៃចន្ទ និងថ្ងៃអង្គារ គឺផ្តោតតែលើសំណើរបស់នីការ៉ាហ្គ័រសម្រាប់អ្វីដែលគេហៅថា វិធានការបណ្តោះអាសន្ន រួមទាំងការបញ្ជារបស់តុលាការសម្រាប់ទីក្រុងប៊ែរឡាំងឲ្យ បញ្ឈប់ជំនួយផ្នែកយោធា និងជំនួយផ្សេងទៀតដល់អ៊ីស្រាអែល និងផ្តល់មូលនិធិឡើងវិញដល់ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        59
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        95
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        416

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm