ក្រសួងបរិស្ថានគ្រោងបង្កើតយីហោ«ស្រូវមិត្តក្រៀល»ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងកអភិរក្សសត្វក្រៀលនៅកម្ពុជា

2021/07/23 04:12:15 pm        578

ភ្នំពេញ ៖ ក្រសួងបរិស្ថានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើម​ធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្ស​សត្វក្រៀលនៅកម្ពុជា។

ជុំវិញគម្រោងបង្កើតយីហោ«ស្រូវមិត្តក្រៀល» នេះប្រកាសឡើងនៅថ្ងៃទី២៣ ខែកក្កដា ដោយ​ឯកឧត្តម នេត ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសទស្សនកិច្ច​ពិនិត្យ​មើលគម្រោងស្រូវមិត្តក្រៀល និងពិធីផ្តល់អំណោយបន្ទាន់ជូនពលរដ្ឋដែលមានជីវភាពខ្វះខាត​ដែល​រស់នៅជុំវិញតំបន់ការពារទេសភាព អន្លង់ព្រីង ក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចផ្តួចផ្តើមនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍​ដល់​កសិករនៅមូលដ្ឋាននោះទេ វាក៏ផ្តល់សារៈសំខាន់ ដល់សត្វក្រៀល និងសត្វស្លាបតំបន់ដីសើមផ្សេងទៀត ដែលមានវត្តមាននៅតាមវាលស្រែ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូបាន​នឹង​កំពុងអនុវត្ត​គម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាន​នៅជុំវិញតំបន់​ការពារទេសភាពអន្លង់ព្រីង។

ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និង​ជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរព​លក្ខខណ្ឌ​មិនបរបាញ់ មិនដាក់អន្ទាក់ ឬ ប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួន​លើ​តំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។

ឯកឧត្តម បានឱ្យដឹងថា ចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា ៥០% ត្រូវបានច្រូត និងវេចខ្ចប់ដាក់លក់លើទីផ្សារ ។ ដោយឡែកប្រមាណ ៥០% ទៀត ត្រូវបានរក្សាទុកក្នុងស្រែ ដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការការពារ និងអភិរក្សសត្វក្រៀល​ទទួល​បានជោគជ័យ លុះត្រាតែមានការគិតគូរពីជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន និង​មានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ ក្រសួងបរិស្ថាននឹងបន្តធ្វើការជាមួយអង្គការពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារសម្រាប់ស្រូវមិត្តក្រៀលនេះ ដើម្បីធ្វើឱ្យការសាកល្បងនេះទទួលបានជោគជ័យ ​ដែលអាចឈានទៅដល់ការជំរុញ និង​លើកទឹកចិត្ត​ប្រជាកសិករនៅតំបន់នេះ ចូលរួមដាំស្រូវមិត្តក្រៀលនេះ ហើយលក់បានក្នុងតម្លៃខ្ពស់ ព្រោះបានផ្សារភ្ជាប់ នឹងការអភិរក្សជីវៈចម្រុះជាពិសេសចូលរួមក្នុងការការពារ និង​អភិរក្សប្រភេទសត្វ កម្រៗដែលងាយរងគ្រោះអាចបន្តស្ថិតស្ថេរគង់វង្ស​សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

លោក ប៊ូ វរសក្ស នាយកស្តីទីរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា និងជានាយកកម្មវិធីប្រចាំកម្ពុជា របស់អង្គការជីវិតសត្វស្លាបអន្តរជាតិ មានប្រសាសន៍ថា យើងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងគោលបំណងដើម្បីធានាថា តំបន់ការពារទេសភាពអន្លង់ព្រីង​នៅតែបន្តដើរតួនាទីដ៏សំខាន់ ក្នុងការគាំទ្រដល់សត្វក្រៀលកុំឱ្យផុតពូជ។ យើងត្រូវធ្វើឱ្យវាលស្រែនៅជុំវិញតំបន់នេះ ក្លាយ​ជាទីជម្រក និងជាកន្លែងផ្តល់ចំណីដ៏មានសុវត្ថិភាពដល់ពួកវា។ មកដល់ពេលនេះ យើងបានជួលដី​ធ្វើស្រូវមិត្តក្រៀលជាមួយ នឹងប្រជាសហគមន៍ចំនួន ១៦ គ្រួសារ ដែលមានផ្ទៃដីទំហំ ១៧ ហិកតា រយៈពេល ១០ឆ្នាំ ដើម្បីសាកល្បងដាំស្រូវឱ្យក្រៀលស៊ី និងផ្តល់ប្រាក់ចំណូលបន្ថែមដល់​សហគមន៍​មូលដ្ឋាន។

គួរបញ្ជាក់ផងដែរថា សត្វក្រៀលដែលឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទ​សត្វ​ស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។

យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀល​មាន​ប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។ ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារអត្រាស្លាប់កម្រិតខ្ពស់ ​និងអត្រាពងកូននៅមានកម្រិតទាប។

លើសពីនេះ មានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕

អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
2026/10/28 06:37:09 pm        1
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
2026/10/28 04:35:53 pm        1
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
2026/10/27 08:00:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមឧទ្ទាមហ៊ូធីច្រានចោលការវាយប្រហារយានដ្រូន ក្រោយក្រុមចម្រុះរាយការណ៍ពីការបាញ់ស្កាត់នៅតំបន់ Mecca

2026/10/30 05:58:55 pm
​កាសែតរុស្ស៊ី Izvestia រាយការណ៍ថា ក្បួនរថយន្តដឹកជំនួយចាប់ផ្តើមធ្វើដំណើរចូលទៅក្នុងទីក្រុង Oleshky របស់អ៊ុយក្រែន
2026/10/30 05:57:23 pm
​ការវាយប្រហារយានដ្រូនសម្លាប់មនុស្ស ១៤នាក់ នៅចំណតរថភ្លើងក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន
2026/10/30 05:55:32 pm
​កិច្ចព្រមព្រៀងពាណិជ្ជកម្មចិនជាមួយស្វីស ប្រឆាំងនិន្នាការកាន់តែទូលំទូលាយងាកទៅរកការគាំពារនិយម
2026/10/30 05:54:02 pm
​មន្ត្រី៖ អ្នកសម្របសម្រួលកាតាបានវិលត្រឡប់ទៅទីក្រុងតេអេរ៉ង់វិញ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
2026/10/30 05:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/30 11:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/30 03:53:23 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/27 09:24:04 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/29 10:14:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm