ពលរដ្ឋហ្កាហ្សាទៅលេងផ្នូរមនុស្សជាទីស្រលាញ់របស់ខ្លួននៅថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr

2024/04/11 02:29:08 am        96

អ្នកស្រី Amany Mansour ដែលជាជនប៉ាឡេស្ទីនមួយរូបរស់នៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប គ្មានអ្វីអបអរច្រើននោះទេនៅថ្ងៃដំបូងនៃពិធីបុណ្យមូស្លីម Eid al-Fitr ពេលដែលអ្នកស្រីទៅលេងផ្នូរកូនប្រុសរបស់គាត់នៅទីក្រុង Rafah ។

ជនប៉ាឡេស្ទីនផ្សេងទៀត ធ្វើរឿងដូចគ្នា ដោយពួកគេសម្រេចចិត្តមកនៅក្បែរមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។

អ្នកស្រី Mansour និយាយថា ពេលខ្ញុំគិតដល់ពិធីបុណ្យ Eid លើកមុន វាពិតជាអស្ចារ្យខ្លាំងណាស់នៅក្នុងជីវិតរបស់ខ្ញុំ ដោយសារតែកូនប្រុសរបស់ខ្ញុំនៅក្បែរខ្ញុំ នៅក្នុងរង្វង់ដៃរបស់ខ្ញុំ ។

Eid al-Fitr គឺជាពិធីបុណ្យបញ្ចប់ខែបុណ្យតមអាហាររ៉ាម៉ាដានរបស់អ៊ីស្លាម ដែលចាប់ផ្តើមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ប៉ុន្តែមាននូវភាពសប្បាយរីករាយតិចតួចបំផុតសម្រាប់ជនប៉ាឡេស្ទីនក្នុងឆ្នាំនេះ ។

ខណៈពេលនោះដែរ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់១៤នាក់បានស្លាប់ កាលពីថ្ងៃអង្គារ ក្នុងអំឡុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំ Nuseirat ក្នុងតំបន់ហ្កាហ្សា ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Wafa របស់ដែនដីប៉ាឡេស្ទីន រាយការណ៍ថា ការវាយប្រហារដែលបានបង្កឲ្យរងរបួសមនុស្សជាច្រើននាក់ដែរនោះ បានកំណត់គោលដៅលើទីតាំងលំនៅឋានក្នុងជំរំជនភៀសខ្លួន Nuseirat នៅផ្នែកភាគកណ្តាលនៃតំបន់ហ្កាហ្សា ។

ការវាយប្រហារតាមអាកាសផ្សេងទៀត ត្រូវបានគេរាយការណ៍នៅទីក្រុង Deir al-Balah នៅទីក្រុងហ្កាហ្សា និងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប ៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        56
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        92
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm