មន្រ្តីបុគ្គលិកនៃអង្គភាពស៊ីម៉ាក់ធ្វើកិច្ចពិធីបែបសាសនានិងប្រពៃណីសុំសេចក្តីសុខនិងសុវត្ថិភាពសម្រាប់ឆ្នាំថ្មី

2024/04/11 02:39:22 am        171

ភ្នំពេញ ៖ នៅទីតាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងរាជធានីភ្នំពេញនាវេលាថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មន្រ្តីបុគ្គលិកនៃអង្គភាព CMAC ទាំងអស់បាននិមន្តព្រះសង្ឃជាច្រើនអង្គសូត្រមន្តលើករាសីនិងរាប់បាត្រឧទ្ទិសកុសលជូនដល់បុព្វការីជននិងញាតិការដែលបានចែកឋានទៅ។ក៍ដូចជារៀបចំកម្មវិធីសង្គ្រាន្តជួបជុំសប្បាយ រីករាយអបអរសាទរមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកាន់តែឈានចូលមកដល់នាពេលខ្លីខាងមុខនេះ ។

ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងបោសសំអាតមីន (ស៊ីម៉ាក់ ) ឯកឧត្តម ហេង រតនា ក្រៅពីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងការលះ បង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតីរបស់ថ្នាក់ ដឹកនាំមន្រ្តី និងកងកម្លាំងប្រតិបត្តិការស៊ីម៉ាក់ជួរមុខទាំង អស់ក្នុងការបំពេញភារកិច្ចបោសសម្អាតគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ។ជាពិសេសដើម្បីចូលរួមចំណែកនាំមកនូវវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងនោះ ឯកឧត្តមក៍សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈត្រ័យ គុណកែវទាំងបី និងទសបារមី ទេព្តាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមព្រះអង្គមេត្តាប្រោសប្រទានពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនដល់បុគ្គលិកស៊ីម៉ាក់ទាំងអស់ឲ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងបានទទួលជោគជ័យនិងមានសុខសុវតិ្ថភាពក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ទៅមុខទៀត៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm