ចិនហៅការស៊ើបអង្កេតឧបត្ថម្ភធនទួរប៊ីនខ្យល់របស់ EU ថា ជា «ការរើសអើង»

2024/04/11 02:57:26 am        91

ក្រសួងការបរទេសចិន នៅថ្ងៃពុធ (១០ មេសា) បាននិយាយថា ខ្លួនមានការព្រួយបារម្ភ ចំពោះអ្វីដែលខ្លួនហៅថា វិធានការរើសអើងរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងក្រុមហ៊ុនរបស់ប្រទេសខ្លួន បន្ទាប់ពីប្លុកនេះ បាននិយាយថា ខ្លួននឹងស៊ើបអង្កេតការឧបត្ថម្ភធនដែលទទួលបានពីអ្នកផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិន ដោយការធ្វើបែបនេះប៉ះពាល់ដល់ក្រុមហ៊ុនក្នុងបណ្ដាប្រទេសរបស់ប្លុក។

ការស៊ើបអង្កេតដែលត្រូវបានប្រកាស កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) បង្ហាញពីចំណាត់ការចុងក្រោយបង្អស់ ក្នុងការជំរុញរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីការពារក្រុមហ៊ុនរបស់ពួកគេពីអ្វីដែលពួកគេចាត់ទុកថា ជាការប្រកួតប្រជែងមិនយុត្តិធម៌ពីការនាំចូលបច្ចេកវិទ្យាស្អាតដែលឧបត្ថម្ភធនដោយរដ្ឋពីប្រទេសចិន។

ទោះបីជាក្រុមហ៊ុនក្នុងស្រុក ដូចជា Siemens Energy និង Vestas នៅតែផ្គត់ផ្គង់ទួរប៊ីនខ្យល់ភាគច្រើនដល់កសិដ្ឋានខ្យល់របស់តំបន់អឺរ៉ុបក៏ដោយ ក៏ពួកគេប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងពីផលិតផលចិនដែលមានតម្លៃទាប ដោយបានគំរាមកំហែងដល់ស្ថានភាពរបស់ក្រុមហ៊ុនទាំងនោះ ក្នុងការប្រណាំងប្រជែងជាសកល ដើម្បីអភិវឌ្ឍទួរប៊ីនដែលមានប្រសិទ្ធភាព និងតម្លៃថោកជាងនេះ។

យោងតាមសមាគមឧស្សាហកម្មដែលមានមូលដ្ឋាននៅទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក គឺក្រុមប្រឹក្សាថាមពលខ្យល់សកល (Global Wind Energy Council) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសចិនមានសមត្ថភាពផលិតទួរប៊ីនខ្យល់ដ៏ធំជាងគេបំផុតរបស់ពិភពលោក ដោយស្មើនឹង ៦០ភាគរយនៃថាមពល ១៦៣ជីហ្គាវ៉ាត់ (GW) នៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៣។ ការិយាល័យស្រាវជ្រាវ BloombergNEF ប្រាប់ថា តម្លៃសម្រាប់ទួរប៊ីនរបស់ចិន មានតម្លៃប្រហែល ២០ភាគ ទាបជាងផលិតផលរបស់គូប្រជែងសហរដ្ឋអាមេរិក និងអឺរ៉ុប៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        57
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        93
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm