
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនៅប្រទេសប៉ូឡូញ បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិភ្នំ Bieszczady ។
ភ្លើងឆេះព្រៃនេះ បានកើតមាននៅចំហៀងប៉ែកខាងត្បូងភ្នំ Polonina Carynska ធ្វើឲ្យមានការឆ្លើយតបភ្លាមៗពីក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពី ៦អង្គភាព ក្រុមស្ម័គ្រចិត្តជួយសង្រ្គោះ និងរុករកភ្នំ និងក្រុមអធិការកិច្ចព្រៃឈើ ដែលប្រើប្រាស់យានដ្រូន ដើម្បីតាមដានទិសដៅខ្យល់ និងទិសដៅភ្លើងឆេះព្រៃ ។
ឧទ្យានជាតិភ្នំ Bieszczady ប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ផលប៉ះពាល់លើបរិស្ថានដោយសារភ្លើងឆេះព្រៃ នឹងត្រូវវាយតម្លៃនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ៕