
ឆ្មាំល្បាតសមុទ្រ នៅថ្ងៃពុធ (ទី១០ ខែមេសា) នេះ បាននិយាយថា ប្រទេសក្រិកបានរកឃើញសពអនីតិជន ៣នាក់ និងបានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១៩នាក់ បន្ទាប់ពីទូកដឹកពួកគេបានបុកថ្ម នៅកោះ Chios ក្នុងសមុទ្រ Aegean ក្បែរប្រទេសទួរគី។
ប្រទេសក្រិក គឺជាច្រកផ្លូវដ៏ពេញនិយមួយ ដែលត្រូវបានជ្រើសរើស សម្រាប់ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបរបស់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនមកពីមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី គិតចាប់តាំងពីឆ្នាំ២០១៥ នៅពេលដែលមនុស្សជិត ១លាននាក់ បានចុះនៅលើកោះនានារបស់ប្រទេសនេះ។
យ៉ាងណាក្ដី ចំនួនបានធ្លាក់ចុះយ៉ាងខ្លាំង មុនពេលកើនឡើងម្តងទៀតកាលពីឆ្នាំមុន ពោលគឺមានការដល់ក្នុងចំនួន ៤១.៥៦១នាក់ តាមសមុទ្រ។ ហើយរហូតមកដល់ពេលនេះ ជនអន្តោប្រវេសន៍ប្រមាណ ១០.១៦៣នាក់ បានទៅដល់ប្រទេសក្រិកតាមសមុទ្រ៕