ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ខេត្តតាកែវ

2024/04/11 03:29:55 pm        501

តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “ សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ” ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្ត តាកែវ ដែលបានផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជិត ៩០ ភាគរយដើម្បីឱ្យបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំប្តេជ្ញាបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាការតបស្នងសងគុណ ដែលបងប្អូនបានបន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឪពុកម្តាយមួយចំនួនបានទិញអាហារ ដែលមានជាតិស្ករខ្ពស់ឲ្យកូន ដែលជាកត្តាបណ្តាលឲ្យក្មេងៗជំនាន់ក្រោយ កើតជំងឺទឹកនោមផ្អែមនៅត្រឹមអាយុ៣០ឆ្នាំ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃ គូសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

-សម្ដេចធិបតី៖ រយៈពេល៣ខែថ្មីៗកន្លងមកនេះ CDC បាន អនុម័តសម្រេចឱ្យមានការបោះទុនវិនិយោគនៅកម្ពុជា បានជាង ១០៦ គម្រោង គិតជាទឹកប្រាក់មាន ចំនួនជាងពីរពាន់លានដុល្លារ និងផ្ដល់ឱកាសការងារជាងដប់ម៉ឺនកន្លែង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍសេដ្ឋកិច្ច ជាឃ្លាប្រយោគសាមញ្ញ គឺធ្វើឱ្យប្រជាជនមានបាន មានជីវភាពធូរធារ ភូមិឃុំកាន់តែរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។

-សម្តេចធិបតី បានថ្លែងថា ដោយសារកត្តារីកចម្រើននូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទើបមានឱកាសកសាងនូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុម ហ៊ុនខ្មែរ ហ្វ្រេសមីលឯ.ក ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ នេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត ជាពិសេសគឺបងប្អូនដែលរស់នៅតាមព្រែកនេះតែម្តង រួមទាំងប្អូនខេត្តតាកែវផងដែរ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោមានមុខកាត់(ទទឹង) ១០០ ម៉ែត្រ ជម្រៅប្រមាណ ៤ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ឬ សាឡង់ដឹកទំនិញឆ្លងកាត់បានចំណុះប្រមាណ ៣០០០ តោននៅរដូវប្រាំង និងប្រមាណ ៥០០០ តោននៅរដូវវស្សា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មានការសិក្សាពីអ្នក ជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធជាង ៤០ នាក់ និងប្រើពេលសិក្សាប្រមាណ ២៦ ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ ដែលមានជម្រៅប្រមា ណ ៤ ម៉ែត្រកន្លះ មិនអាចអនុញ្ញាតឱ្យនាវាចម្បាំងផ្ទុកយន្តហោះបើកឆ្លងកាត់បាននោះទេ។ នាវា ចម្បាំងប្រភេទនោះ គឺត្រូវការជម្រៅទឹកជ្រៅជាងនេះ ទើបអាចបើកឆ្លងកាត់បាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀតកម្ពុជា មិនយកប្រទេសណា​ធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មាន​ការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃនេះ និងទៅអនាគត។

-សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនដេកអេសពោះទេ គឺបានកំពុងខិតខំ ដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ច ជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលខាងមុខវិស័យអចលនទ្រព្យ(ការទិញ-លក់ ដី ធ្លី ផ្ទះសម្បែង) នឹងងើបឡើងវិញ។


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm