IPCI ៖ «ស្រ្តីមានសិទ្ធិពេញលេញនៅក្នុងការសម្រេចចិត្តលើរូបរាងកាយរបស់ខ្លួនឯង»

2024/04/11 05:06:09 pm        259

នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងអូស្លូ ប្រទេសណ័រវេស លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការទី៨ រួមដំណើរដោយ លោកជំទាវ គង់ សាឡន សមាជិកគណៈកម្មការទី១០ បាន​ចូលរួមនៅក្នុងពិធីបើកជាផ្លូវការ សន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD (ICPD PoA) ហៅកាត់ថា IPCI ដែលមាន​ការចូលរួម​ពីសមាជិកសភា​លើសកលលោក​ប្រមាណ​ជាង​៣០០នាក់ មកពី១២០ប្រទេសលើសកលលោក។ សន្និសីទនេះ ទទួលបានការ​គាំទ្រ​ថវិកា​ដោយ អង្គការសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) វេទិកាស​ភា​អឺរ៉ុប​ស្តីពី​សិទ្ធិបន្តពូជនិងសិទ្ធិផ្លូវភេទ (EPF) និងអង្គការ Sex og Politikk។

ICPD PoA ​ដែលមានន័យពេញថា កម្មវិធីសកម្មភាព ស្តីពីសន្និសីទអន្តរជាតិ​អំពីប្រជាជន និង​ការ​អភិវឌ្ឍ ដែលបានអនុម័តនៅទីក្រុង Cairo ប្រទេសអេហ្សីបកាលពីឆ្នាំ១៩៩៤ គឺជាលិខិត​តុបករណ៍​អន្តរជាតិ ក្នុងគោលបំណង​លើកកម្ពស់​សមភាព​យេនឌ័រ និង​ឋានៈ​របស់​ស្ត្រី​នៅ​ក្នុង​សង្គម ​ទាក់ទងទៅនឹងសិទ្ធិនិងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ(SRHR) ហើយត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់ថា គឺជាគោលការណ៍គ្រឹះ​នៃ​ការ​សម្រេច​បាន​គោល​ដៅអ​ភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs)។  

 

សន្និសីទសភាអន្តរជាតិនាថ្ងៃនេះ មានគោលបំណងពិនិត្យ និងពិភាក្សាទៅលើការតាមដាន​ការ​អនុវត្ត​ការប្តេជ្ញាចិត្តជាសកលកាលពី៣០ឆ្នាំមុន ក្នុងការសម្រេចបាន សូន្យ៣ គឺ (១)សូន្យ មរណ​ភាព​មាតាដែលអាចការពារបាន (២)សូន្យ ផែនការគ្រួសារដែលមិនបានឆ្លើយតប (៣)សូន្យ អំពើ​ហិង្សាទាក់ទងនឹងយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តី និងក្មេងស្រី ត្រឹម​ឆ្នាំ​២០៣០​។

 

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ សភាពិភពលោក​ក៏​ត្រូវក្រឡេក​មើល​ទៅ​លើ​បញ្ហា​ប្រឈម​ដែល​កំពុង​កើត​ឡើង រួមមាន ការផ្ទុះឡើងនូវជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ជម្លោះប្រដាប់​អាវុធ ​បរិវត្តកម្មឌីជីថល និងវិបត្តិនានាដែលកំពុងកើតឡើង។ ដូចអ្វីដែល​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​សភាកន្លងមក ស្លាប់ឬរស់ គឺជាការសម្រេចចិត្តរបស់អ្នកនយោបាយ សកម្មភាព​សភា​ក្នុង​ថ្ងៃនេះនឹងជះឥទ្ធិពលទៅថ្ងៃអនាគត ដូច្នេះសមាជិក​សភា​មាន​តួនាទី​នៅ​ក្នុង​ការ​កៀរគរ​ធនធាន និងបង្កើតបរិយាកាសគោលនយោបាយ​អំណោយ​ផល​ដល់​ការ​ទទួល​បាន​ពេញ​លេញ​នូវសិទ្ធិ និង​សុខភាពបន្តពូជនិងផ្លូវភេទ(SRHR)របស់ស្រ្តីនិងក្មេងស្រី៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        34
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm