សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់ពលរដ្ឋកុំព្រួយបារម្ភ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោថា ប៉ះពាល់ធនធានធម្មជាតិ និងបរិស្ថាន

2024/04/11 05:14:41 pm        315

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ​ខ្មែរទាំងអស់ កុំព្រួយបារម្ភចំពោះគម្រោងនៃការសាងសង់នូវ «ព្រែកជីកហ្វូណនតេជោ» ខណៈគម្រោងនេះ វាមិនប៉ះពាល់ដល់ប្រព័ន្ធទឹកទន្លេមេគង ធនធានធម្មជាតិ និងបរិស្ថាន រួមទាំងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញមានតែផ្តល់ផល​ប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មិនប៉ះពាល់អ្វីទាំងអស់ ពីព្រោះរាជរដ្ឋាភិបាល​កម្ពុជាបានធ្វើ ការសិក្សាជាច្រើនខែ ឆ្នាំ ជាមួយអ្នកជំនាញគ្រប់ក្រសួង ស្ថាប័ន ជាពិសេសនោះ​រាជរដ្ឋាភិបាល​ក៏បានជូនដំណឹងដល់គណៈកម្មាធិការទន្លេមេគង្គ ដែលជាអ្នកជំនាញការផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានឆ្លើយតប និងពន្យល់ផងដែរថា នាវាចម្បាំងធំៗមិនអាចចូលចត់​នៅព្រែកជីកនេះ បានទេ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែក​ដែលមាន​មុខកាត់​ប្រមាណមួយរយម៉ែត្រ និងជម្រៅទឹកប្រមាណ ៥ម៉ែត្រនោះ។

យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសអគុណចំពោះបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលបានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ខណៈព្រែកនេះ នឹងផ្តល់នូវផល ប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចទាំងមូល មិនថាបងប្អូនដែលរស់នៅ​តាមដងព្រែក​នេះ ឬបងប្អូននៅទិស និរតីនោះទេ ពោលគឺបានផលរួមទូទាំងប្រទេសតែម្តង៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        3
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        89
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm