សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវជន​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​សីហា​ត​ទៅ

2021/07/23 03:29:38 pm        844


ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២​ ទៅ ១៧​ឆ្នាំ នឹង​ចាប់​ផ្ដើម​នៅព្រឹក​ថ្ងៃ​ទី​០១ ខែ​សីហា​ខាង​មុខ​នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ជា​ជំនួយ​របស់​ជប៉ុន​នៅ​រាត្រី​នេះ ​សម្ដេច​​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា សម្ដេច​នឹង​ធ្វើ​ជា​អធិបតី​នៃ​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​០១ ខែ​សីហា​ខាង​មុខនេះ។

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ផង​ដែរ​ថា សម្ដេច​នឹង​នាំ​ចៅៗ​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​មុន​ដំបូង​គេ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ។

សម្ដេច​តេជោ ឱ្យ​ដឹង​ផង​ដែរ​ថា ចៅៗ និង​កូនៗ​របស់​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត ក៏​នឹង​ចូលរួម​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ​ផង​ដែរ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា យុទ្ធនាការ​នេះ នឹង​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​មុន​ដំបូងគេ ខណៈ​ដែល​រាជ​ធានី​ភ្នំពេញ​មាន​ប្រជាជន​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ មាន​ចំនួន​ប្រហែល ២៣​ម៉ឺ​ន​នាក់៕

អត្ថបទដែលទាក់ទង

កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
2026/06/30 06:43:12 pm        1
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
2026/06/30 06:37:41 pm        1
ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
2026/06/30 06:29:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក

2026/06/30 06:43:12 pm
​រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
2026/06/30 06:37:41 pm
​ជនជាតិអាមេរិក ១៦២លាននាក់ ប្រឈមកម្ដៅ​ក្ដៅ​ខ្លាំង រួមនឹង​ចំហេះ​ព្រៃបន្ត​រាលដាល​ នៅភាគខាងលិចប្រទេស​
2026/06/30 06:31:25 pm
​ការស្ថាបនានិងស្តារហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទគឺជាការធ្វើពិពិធកម្មសេដ្ឋកិច្ចជូនពលរដ្ឋ
2026/06/30 06:29:18 pm
​រដ្ឋមន្ត្រីការបរទេសចិន នឹងទៅ​ទស្សនកិច្ច នៅ​ប្រទេស​អឺរ៉ុប​ខាងជើង​ នាសប្តាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនង
2026/06/30 06:28:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/30 05:21:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/28 03:40:14 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/29 05:53:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am