ទឹកជំនន់បន្តលេបត្របាក់រុស្ស៊ី និងកាហ្សាក់ស្ថាន ខណៈមនុស្សប្រហែល ១១ ម៉ឺននាក់ត្រូវបង្ខំជម្លៀសខ្លួន

2024/04/11 05:34:49 pm        228

ទឹកជំនន់បានបន្តលេបត្របាក់ទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ (១០ មេសា) បន្ទាប់ពីទន្លេដែលវែងជាងគេទីបីរបស់អឺរ៉ុប បានបាក់ច្រាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ ដោយបង្ខំមនុស្សប្រហែល ១១០.០០០ នាក់ឱ្យជម្លៀសខ្លួនចេញពីលំនៅឋាន និងបង្កការជន់លិចផ្នែកជាច្រើននៃទីក្រុង អូរិនប៊ឺក (Orenburg) របស់រុស្ស៊ី។

ទឹកជំនន់ពីការរលាយទឹកកកនេះ បានគ្របដណ្ដប់លើការតាំងទីលំនៅជាច្រើននៅតំបន់ភ្នំ អ៊ូរ៉ល់ (Ural) ស៊ីបេរី (Siberia) វ៉ុលហ្កា (Volga) របស់ប្រទេសរុស្ស៊ី និងតំបន់ជាច្រើននៃប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកម្ពស់ទឹកពីទន្លេសំខាន់ៗដូចជាទន្លេ អ៊ូរ៉ល់ ដែលហូរចូលទៅក្នុងសមុទ្រកាសព្យែន បានកើនឡើងលើសពី ៧០ សង់ទីម៉ែត្រ ដែលហួសពីចំណុចផ្ទុះរបស់វារហូតដល់ជាង ១០ ម៉ែត្រ។

នៅទីក្រុង អូរិនប៊ឺក ដែលជាទីក្រុងមានប្រជាជនចំនួន ៥៥០.០០០ នាក់ ចម្ងាយប្រហែល ១.២០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងមូស្គូ លំនៅឋានរាប់រយខ្នងត្រូវបានជន់លិច ហើយយ៉ាងហោចណាស់មនុស្ស ៧.៧០០ នាក់ត្រូវបានជម្លៀសចេញ ខណៈដែលទឹកទន្លេ អ៊ូរ៉ល់ បានកើនឡើងយ៉ាងលឿនហួសពីកម្រិតធ្ងន់ធ្ងរ ហើយតំបន់ទាំងមូលនៃទីក្រុងនេះស្ថិតនៅក្រោមទឹក។

នៅប្រទេសកាហ្សាក់ស្ថាន ភាពអាសន្ននៅតែមានជាធរមាននៅក្នុងខេត្តចំនួនប្រាំបីនៃខេត្តទាំង ១៧ របស់ប្រទេស។ ក្រុមមន្ត្រីកាហ្សាក់ស្ថានបាននិយាយថា ទឹកជំនន់ភាគច្រើនបានហូរមកពីប្រទេសរុស្ស៊ី ខណៈមានទន្លេជាច្រើនដែលហូរក្នុងទិសដៅរវាងប្រទេសទាំងពីរ ដែលមានព្រំប្រទល់ដីគោកវែងជាងគេលើពិភពលោក៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm