សហរដ្ឋអាមេរិក និងជប៉ុន ប្រកាសផែនការបញ្ជូនអវកាសយានិកជប៉ុន ទៅឋានព្រះចន្ទ

2024/04/11 07:55:02 pm        311

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសកាលពីថ្ងៃពុធ (១០ មេសា) ថា អវកាសយានិកជនជាតិជប៉ុន ដែលមានសំណាង នឹងក្លាយជាអ្នកដំបូងគេដែលមិនមែនជាជនជាតិអាមេរិក ដែលបានដើរលើឋានព្រះចន្ទក្នុងអំឡុងពេលបេសកកម្ម អាតេមីស (Artemis) នាពេលខាងមុខរបស់អង្គការណាសា (NASA)។

ការផ្តល់ជូនដល់ប្រទេសជប៉ុន ដែលជាឱកាសដែលប្រជាជាតិជាច្រើនបានសុបិន្តចង់បាននេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងខណៈដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់របស់ខ្លួន។

លោក គីស៊ីដា បានសាទរចំពោះសេចក្តីប្រកាសនេះថាជា «សមិទ្ធិផលដ៏ធំ» ហើយបានប្រកាសថា ប្រទេសជប៉ុន នឹងជ្រើសរើសអាកាសយានិកសម្រាប់កម្មវិធីនេះ។ បេសកកម្មដំបូងដើម្បីនាំអវកាសយានិកទៅកាន់ផ្ទៃព្រះចន្ទ ឈ្មោះថាបេសកកម្ម អាតេមីស ស៊ីរ (Artemis 3) ត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២៦។ ទន្ទឹមនឹងនោះ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងស្វះស្វែងរកការបញ្ជូនមនុស្សនៅលើភពព្រះចន្ទនៅឆ្នាំ២០៣០។

ក្នុងរយៈពេលប្រហែលពីរម៉ោងនៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរក៏បានផ្តោតជាសំខាន់លើប្រធានបទជាច្រើនទៀត រួមទាំងបញ្ហាការពារជាតិនៅឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សា។ លោក គីស៊ីដា បាននិយាយថា កូរ៉េខាងជើង កោះតៃវ៉ាន់ និងចិន គឺជាចំណុចផ្តោតជាពិសេសនៃកិច្ចពិភាក្សា ដោយអំពាវនាវឱ្យរក្សា «សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ»។

សម្ព័ន្ធមិត្តទាំងពីរក៏នឹងអភិវឌ្ឍបណ្តាញការពារដែនអាកាស និងមីស៊ីលរួមគ្នានៅក្នុងតំបន់ រួមជាមួយនឹងប្រទេសអូស្ត្រាលី ក៏ដូចជាចូលរួមក្នុងសមយុទ្ធយោធាត្រីភាគី រួមជាមួយនឹងកងកម្លាំងចក្រភពអង់គ្លេសផងដែរ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        19
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm