ប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរចាកចេញទៅលេងកម្សាន្ត និងទៅស្រុកកំណើត សម្រាប់ឱកាសចូលឆ្នាំខ្មែរ

2024/04/11 07:57:07 pm        480

ឈានមកដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤នេះ ប្រជាពលរដ្ឋចាប់ផ្ដើម​ធ្វើដំណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ទៅតាមបណ្ដារាជធានី-ខេត្ត។ ការចាកចេញនេះ ក្នុងគោលដៅ​ទៅ​លេង​ស្រុក​កំណើត និងខ្លះទៅដើរលេងកម្សាន្ត សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ទិដ្ឋភាពចរាចរណ៍នៅតាមដងផ្លូវ នៅថ្ងៃទី ១១ ខែមេសា នេះ ចាប់​ផ្ដើម​មាន​ភាព​មមា​ញឹក​គួរ​ឱ្យ​កត់​សម្គាល់ ពិសេសគឺការធ្វើដំណើរក្នុងគោលដៅឆ្ពោះទៅបណ្ដាខេត្ត។ ប្រជាពលរដ្ឋខ្លះ ធ្វើ​ដំណើរ​តាមម៉ូតូដោយខ្លួនឯងសម្រាប់អ្នកមានស្រុកកំណើតជិត រីឯប្រជាពលរដ្ឋ​ដែល​មាន​ស្រុក​កំណើត​ឆ្ងាយ​ធ្វើ​ដំណើរតាមរថយន្តផ្ទាល់ខ្លួន ឬធ្វើដំណើរតាមក្រុមហ៊ុនដឹកអ្នកដំណើរ។

សម្រា​ប់ប្រជាពលរដ្ឋដែលកំពុងរង់ចាំឡើងរថយន្តឆ្ពោះទៅខេត្តសៀមរាប នៅថ្ងៃនេះ ម្នាក់​សុទ្ធ​តែ​បង្ហាញ​នូវ​ទឹកមុខសប្បាយរីករាយ។ អ្នកខ្លះទៅខេត្ត សៀមរាប ព្រោះជាស្រុកកំណើត រីឯអ្នក​ខ្លះ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅខេត្ត សៀមរាប ដើម្បីដើរលេងកម្សាន្ត។ ពួកគេមើលឃើញថា ប្រជាពលរដ្ឋគ្រប់រូប សុទ្ធតែ​មានភាពសប្បាយរីករាយ សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ។

ពាក់ព័ន្ធនឹងការធ្វើដំណើរនេះ លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ នៅក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ ឡារីតា លើកឡើងថាកំណើនការធ្វើដំណើរទៅបណ្ដាខេត្ត ចាប់ផ្ដើមកើន​តាំង​ពី​ដើម​សប្ដាហ៍​មក​ម្លេះ។ ចាប់ពីថ្ងៃនេះទៅ ចំនួនការធ្វើដំណើរគឺកាន់តែច្រើនបន្ថែមទៀត។ ជាការឆ្លើយ​ត​ប​នឹង​តម្រូវការរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនរបស់លោកក៏បាន បន្ថែមនូវរថយន្ត ក៏ដូចជា​បន្ថែម​ម៉ោង​ចេញ​ដំណើរ រហូតដល់ម៉ោង ១២ យប់ផងដែរ។

ខណៈមាន​តម្រូវការធ្វើដំណើរខ្ពស់បែបនេះ លោកលើកឡើងថា​ក្រុមហ៊ុន​នៅ​តែ​រក្សា​គោលការណ៍​របស់​ខ្លួន​ គឺរក្សាតម្លៃដើម ប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពបើកបរ គោរពច្បាប់ចរាចរណ៍ ដើម្បី​ធានា​សុវត្ថិភាព​ជូនអ្នកធ្វើដំណើរ។

មុននឹងការចេញដំណើរ កញ្ញា ហន សុខហ៊ាង ជាអ្នកបើកបរស្ត្រីលើកឡើងថា កាត​ព្វកិច្ច និង​ទំនួល​ខុស​ត្រូវសំខាន់របស់អ្នកបើកបរអាជីព គឺដឹកជញ្ជូនអ្នក​ដំណើរ​ដំណើរ​ឱ្យ​ទៅ​ដល់​គោល​ដៅ​ប្រកប​ដោយ​សុវត្ថិភាពខ្ពស់។

សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បាន​សម្រេច​ឱ្យ​ប្រើប្រាស់​រថយន្តក្រុងដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយមិនគិតថ្លៃផងដែរ។ ចំនួន​រថយន្តក្រុងសរុប គឺ៤៥៥គ្រឿង ក្នុងនោះសម្រាប់ការដឹកជញ្ជូនតាមបណ្ដាខេត្តចំនួន ៣៩៥គ្រឿង រីឯការដឹកជញ្ជូននៅរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង។ ការ​ធ្វើ​ដំណើរ​ដោយ​មិន​គិត​ថ្លៃ​នេះ មានរយៈពេល ៦ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤​៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        34
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm