ពលរដ្ឋតាមមូលដ្ឋាននៅខេត្តកណ្តាលរីករាយរួមគ្នាធ្វើសង្ក្រាន្តឆ្នាំថ្មី នៅតាមក្រុងស្រុក និងឃុំសង្កាត់

2024/04/11 08:05:08 pm        422

ស្របពេលដែលរដ្ឋបាលខេត្តកណ្តាលជំរុញឲ្យអាជ្ញាធរមូលដ្ឋានតាមក្រុងស្រុកនានារៀបចំកម្មវិធីសង្ក្រាន្ត តាមក្រុងស្រុកឃុំសង្កាត់របស់ខ្លួននៅពេលនេះ ក្រុងស្រុកនានានោះ បានសហការ​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត បង្កលក្ខណៈជូនពលរដ្ឋមូលដ្ឋាន និងទេសចរជាតិអន្តរជាតិ ចូលរួម​កម្សាន្ត​សប្បាយ​រីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង នឹងឈាចូល​មក​ដល់​នៅ​ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ។

ពលរដ្ឋនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែមេសានេះថា ឆ្នាំ​នេះ​ពួក​គេទាំងអស់គ្នាមានការពេញចិត្តសប្បាយរីករាយជាមួយរដ្ឋបាលក្រុងអរិយក្សត្រ ដែល​បាន​រៀបចំ​កម្ម​វិធីសង្ក្រាន្តក្រុងអរិយក្សត្រ ជាលើកដំបូង។

ចំណែកមន្ត្រី និងក្រុមយុវជនក្រុងអារីក្សត្រ ថ្លែងថា ទីតាំង​ប្រារព្ធ​កម្ម​វិធី​សង្ក្រាន្ត​ក្រុង​អរិយក្សត្រ​ដែល​នឹង​ប្រារព្ធធ្វើធំនៅជាប់វត្តអរិយក្សត្រនេះគឺរៀបចំបានរួចរាល់បានប្រមាណ៩០% ហើយ​តាម​គ្រោង​ទុក​នៅក្នុ​ងកម្មវិធីសង្ក្រាន្តនេះ នឹងរៀបចំកម្មវិធីសប្បាយជាច្រើន ដូចជា ការធ្វើ​ពិធី​សាសនា​ទទួល​ទេវតា កម្មវិធីលេងល្បែងកម្សាន្តប្រជាប្រិយទាំង១០ប្រភេទ និងការរាំ​លេង​កម្សាន្ត​តាម​បែប​ខ្មែរ នៅក្នុងតំបន់ត្រជាក់ជាដើម ខណៈនៅក្នុងអំឡុងពេលនេះ ក្រុមការងារយុវជន បាន​និង​កំពុង​ហាត់​សម​ នូវការរាំ និងលេងល្បែងប្រជាប្រិយតាមបែបខ្មែរផងដែរ។

រដ្ឋបាលសាលាខេត្តកណ្តាល បានឲ្យដឹងថា មកដល់ពេលនេះ អាជ្ញាធរ​មូលដ្ឋាន​តាម​ក្រុង​ស្រុក​ទាំង​អស់ នៅទូទាំងខេត្ត គឺបាននាំគ្នារៀបចំទីតាំងកម្មវិធីសង្ក្រាន្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ របស់ខ្លួនសម្រេចបានប្រមាណ៩០% ហើយក៏​មាន​អាជ្ញាធរ​មូល​ដ្ឋាន​តាម​ឃុំ​សង្កាត់​ជា​ច្រើន​ទៀត រៀបចំកម្មវិធីសង្ក្រាន្តតាមភូមិឃុំសង្កាត់ តាមរមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​កន្លែង​ទៀត​ផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        99
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm