កម្ពុជាចំណាយថវិកា ២៤៧ លានដុល្លារ សម្រាប់គម្រោងសាងសង់រោងចក្របាក់ខែងជំហានទី៣

2024/04/11 08:20:05 pm        90

ភ្នំពេញ ៖ កម្ពុជានឹងចាប់ផ្តើមសាងសង់រោងចក្របាក់ខែងជំហានទី៣ មានទំហំទឹកប្រាក់សរុប ២៤៧ លានដុល្លារអាមេរិក ក្នុងនោះកម្ចី សម្បទានពីរដ្ឋាភិបាលបារាំង មានទឹកប្រាក់ចំនួន ២០៥ លានដុល្លារអាមេរិក និងក្រោមថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំនួន ៤២ លានដុល្លារអាមេរិក។

​ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិ បាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២៤ នេះថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានការចង្អុលបង្ហាញ និងគាំទ្រពេញទំហឹង ពីសំណាក់ក្រសួងអាណាព្យាបាលទាំង២ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ បានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការមេដំណាក់កាលទី៣ សម្រាប់ឆ្នាំ ២០២១-២០៣០ ដែលមានបញ្ចូលនូវគម្រោងអាទិភាពជាច្រើនសម្រាប់ការអភិវឌ្ឍ និងពង្រីកសមត្ថភាពប្រព័ន្ធផលិតកម្ម ហើយ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី៣ គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោងអាទិភាពទាំងនោះ។

ឯកឧត្តម បន្តថា គម្រោងបាក់ខែងទី៣នេះ ជាគម្រោងសហហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលបារាំង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានទំហំទឹកប្រាក់សរុប ២៤៧ លានដុល្លារអាមេរិក ក្នុងនោះកម្ចីសម្បទានពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានទឹកប្រាក់ចំនួន ២០៥ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញមានចំនួន ៤២ លានដុល្លារអាមេរិក។ ជាមួយគ្នានេះ សហគមន៍អឺរ៉ុបក៏បានចូលរួមគាំទ្រដល់គម្រោងផ្គត់ផ្គង់ ទឹកស្អាតបាក់ខែងជំហានទី៣នេះដែរ ដោយបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១២ លានអឺរ៉ូ ត្រូវប្រមាណ ១៣ លានដុល្លារ សម្រាប់អនុវត្តគម្រោង បង្កើនសមត្ថភាពធនធានមនុស្សផងដែរ។

ជុំវិញគម្រោងវបាក់ខែងជំហានទី៣នេះ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងថា ចំពោះគម្រោងបាក់ខែងជំហានទី៣នេះមានសារៈសំខាន់ណាស់ សម្រាប់ការផ្គត់ផ្គង់ទឹកបន្ត សំដៅធ្វើយ៉ាងឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជុំវិញការគ្រប់គ្រង់ឲ្យសម្រេចបានតាមផែនការ លើគម្រោងដែលគ្រោងឲ្យបាន ១០០ ភាគរយ នៅត្រឹមឆ្នាំ ២០២៧ ជាក់ស្តែងគម្រោងបាក់ខែងទី៣ នេះ គ្រោងសាងសង់រយៈពេល ៣៦ ខែ ដែលនឹងចប់ស្របតាមផែន ការដែលបានគ្រោងទុកផងដែរ។

ឯកឧត្តម ឡុង ណារ៉ូ បន្តឲ្យដឹងថា ចំពោះគម្រោងបាក់ខែងជំហានទី៣ នេះ បន្ទាប់ពីស្ថាបនារួចរាល់ តាមការសិក្សាសមិទ្ធ លទ្ធភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចាប់ផ្តើមពង្រីកការផ្គត់ផ្គង់ទឹកបាក់ខែងទី៣នេះ រុញទឹកទៅតាមបណ្តោយផ្លូវជាតិលេខ៦A រហូតដល់ព្រែកអញ្ចាញ និងក៏រុញទៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញដូចជា តំបន់ពន្លាសាំង (ភ្នំបាសិត) និងរុញពីភ្នំពេញ ទៅខេត្តកំពង់ស្ពឺជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm