គណៈកម្មការផ្សារអូរឬស្សី សូត្រមន្តរាប់បាត្រ ដើម្បីអបអរទេវតាឆ្នាំថ្មី ដែលនឹងចូលមកដល់ នៅថ្ងៃខាងមុខនេះ

2024/04/11 08:34:18 pm        55

ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័កព.ស២៥៦៨ គ្រឹស្ត សករាជ ២០២៤ គណៈកម្មការផ្សារអូរឬស្សី បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៧អង្គ ក្នុងន័យចូលរួមអបអរទេវតាឆ្នាំថ្មី ព្រះនាម មហោធរទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់នាវេលាម៉ោង២២ និង២៤នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ​ដោយមានការអញ្ជើញចូលរួមពីលោក ឡយ ស៊ាងអាង ប្រធាន​គណៈកម្មការផ្សារអូរឬស្សី និងបងប្អូនអាជីវករផ្សារអូរឬស្សីទាំងអស់គ្នា។

ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការផ្សារអូរឬស្សីផ្ទាល់តែម្ដង និងបានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទំលាប់ជាតិ ពិសេស​ក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃផងទាំងពួង ដែលកើតមានពីឆ្នាំចាស់ និង​សុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចជារួមចំណែកថែរក្សាប្រពៃណីទំនៀមទំលាប់ និងវប្បធម៌ជាតិ​ដ៏ល្អផូរផង់។

នេះជាការចាប់ផ្តើមនៃការ​ប្រារព្ធ​ពិធីសូត្រមន្តរាប់បាត្ររបស់ គណៈកម្មការផ្សារអូរឬស្សី ក៏ដូច​ស្ថាប័ននានា និងប្រជាពលរដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្នាំទី១ ដែលមាន​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមាន​សុខ​សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ប៉ុន្តែឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរត្រូវបានរៀបចំឱ្យមានភាពអធិកអធមកាន់តែផុលផុស​និងបង្កភាពសប្បាយ​រីករាយ​ជូនប្រជាពលរដ្ឋតាមរយៈការរៀបចំឱ្យមានសង្ក្រាន្តនៅគ្រប់ទីកន្លែង ទាំងសង្ក្រាន្តវត្តភ្នំ ក៏ដូចសង្ក្រាន្តតាមខណ្ឌទាំង១៤ ​សង្កាត់ទាំង១០៥ និងផ្សាររដ្ឋទាំង២៥ផ្សារផងដែរ ព្រមទាំង​តាមវត្តអារាម សាលារៀន ក្រុមហ៊ុនឯកជន និងមានការជួបជុំកំសាន្តសប្បាយរីករាយ។

សូមបញ្ជាក់ផងដែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាល​រាជធានីភ្នំពេញ បានប្រកាសជូនដំណឹងពីការ​ប្រារព្ធ​កម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានជូន​ដំណឹង​ពីការហាមឃាត់ មិន​អនុញ្ញាត​ឱ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៌ជាតិ និង​ត្រូវប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ​ដែលអាចកើតមានឡើង​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួម​ទប់ស្កាត់​ពីគ្រោះអគ្គិភ័យការបើកបរត្រូវគោរពច្បាប់​ចរាចរណ៍ផ្លូវគោក បើកបរកុំពិសារគ្រឿងស្រវឹងជាដើម៕អត្ថបទ ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        110
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm