សម្តេច ម៉ែន សំអន ធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញក្រោយបំពេញទស្សនកិច្ចនៅប្រទេសឡាវប្រកបដោយជោគជ័យ

2024/04/11 10:20:26 pm        108

ភ្នំពេញ៖ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំ គណ:ប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំ រណសិរ្ស៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជួបសវនាការការងារជាមួយ៖ (១)ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២)ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ (៣)ឯកឧត្តម ថោងលូន ស៊ីសូលីត (THONGLOUN SISOULITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទន្ទឹមនឹងនោះផងដែរថ្នាក់ដឹកនាំរណសិរ្សទាំងបីប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និង គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០២៣-២០២៦ ដែលផ្តោតសំខាន់ទៅលើ៖ (១) ការងារអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន (២)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាពកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន (៣)ប្រារព្ធ និងអបអរសាទរ ពិធីបុណ្យជាតិ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរបស់ប្រទេសទាំងបី (៤)ការរៀបចំសនិ្នសីទ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច (៥)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាព កិច្ចសហ ប្រតិបត្តិការរណសិរ្សបីប្រទេស (៦)ការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm