ធ្លាប់ជាអ្នកលក់តែម្នាក់ ពេលនេះមេដឹកនាំឥណ្ឌាលោក Modi បន្តស្វែងរក «ការសម្រេចជោគវាសនា» របស់ខ្លួនផ្ទាល់

2024/04/11 10:54:06 pm        381

លោក Narendra Modi តែងតែនិយាយថា លោកចូលចិត្តគិតធំ សុបិនធំ និងធ្វើធំ។ ដោយធ្លាប់ជាក្មេងប្រុសលក់តែ នៅស្ថានីយ៍រថភ្លើង ខណៈដែលម្តាយរបស់លោកស៊ីឈ្នួលលាងចាន ដើម្បីបានកម្រៃយកមកទិញអាហារចម្អែតក្រពះនោះ បុរសម្នាក់នេះដែលមើលទៅទំនងជាជនជាតិឥណ្ឌាទី២ ដែលឈ្នះការបោះឆ្នោតជាតិ ៣លើកជាប់ៗគ្នានោះ បានធ្វើដំណើរទៅឆ្ងាយពីការចាប់ផ្តើមដ៏តូចទាបរបស់លោក ហើយរូបលោកនៅតែគិតធំដដែល។

ការស្ទង់មតិនៅមុនការបោះឆ្នោតដែលត្រូវចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា បង្ហាញលទ្ធផលថា លោកនឹងស្មើជាមួយកំណត់ត្រាឈ្នះ ៣អាណត្តិជាប់គ្នារបស់នាយករដ្ឋមន្ត្រីទី១ របស់ប្រទេសឥណ្ឌា គឺលោក Jawaharlal Nehru (ចាវ៉ាហារឡាល់ នេហ៍រុ) ជាបុគ្គលទទួលបានការអប់រំ និងអ្នកមានទ្រព្យសម្បត្តិពីលោកខាងលិច ដែលលេចធ្លោដោយឲ្យឈ្មោះការទទួលបានឯករាជ្យរបស់ឥណ្ឌាក្នុងឆ្នាំ១៩៤៧ ថា ជា «ការសម្រេចជោគវាសនា»។

ប្រសិនបើលោកទទួលបានជ័យជម្នះ នោះអាចជាអាណត្តិចុងក្រោយរបស់លោក Modi វ័យ ៧៣ឆ្នាំ ហើយលោកចង់ពង្រឹងកេរ្តិ៍ដំណែលដោយការបង្កើតផ្លូវឲ្យប្រទេសឥណ្ឌាធ្វើដំណើរឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ និងក្លាយជាប្រទេសអភិវឌ្ឍន៍ពេញលេញ នៅឆ្នាំ២០៤៧ ដែលជាឆ្នាំគម្រប់ខួបទី១០០ នៃការទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។

លោកបានកំណត់គោលដៅបណ្តោះអាសន្ននៃការបង្កើនទំហំសេដ្ឋកិច្ចប្រហែល ៨ដងដល់ ២៩សែនកោដិដុល្លារ នៅពេលនោះ ហើយប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗប្រហែល ៧ដង ពោលគឺឡើងដល់ជិត ១៨.០០០ដុល្លារ ក្រៅពីការធានាបានកៅអីអចិន្ត្រៃយ៍នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក Modi និងគណបក្ស Bharatiya Janata Party (BJP) របស់លោក បានបញ្ចុះបញ្ចូលជាប់រហូតចំពោះសហគមន៍ដែលកាន់សាសនាហិណ្ឌូភាគច្រើន ក្នុងនោះរួមទាំងដោយការដឹកនាំកសាងប្រាសាទ ឬវត្តហិណ្ឌូនៅលើទីតាំងរបស់វិហារអ៊ីស្លាមដែលត្រូវបានបំផ្លាញ ដែលការធ្វើបែបនេះបានបញ្ឆេះឲ្យមានរលកជម្លោះខាងសាសនា។ ការស្ទង់មតិសម្រាប់ការគាំទ្ររូបលោក គឺ ៧៥ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងចំណោមមេដឹកនាំពិភពលោកទាំង ២៥រូប ដែលត្រូវបានតាមដានដោយក្រុមហ៊ុនស៊ើបការណ៍ទិន្នន័យអាមេរិក Morning Consult៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        16
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        27
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm