ការ​រឹតត្បិត​នៅ​ប្រេ​ស៊ី​ល​បន្ធូរបន្ថយ ប៉ុន្តែ​វីរុស​បំប្លែង​ថ្មី​បង្ក​ការ​ព្រួយ​បារម្ភ​

2021/07/24 07:50:13 pm        161

ប្រេស៊ីល៖ អារម្មណ៍​ធូរស្រាល​បាន​វិលត្រឡប់​មក​រក​ប្រទេស​ប្រេ​ស៊ី​ល​វិញ ដែល​ចំនួន​អ្នក​ស្លាប់ដោយ​វីរុស COVID-19 បាន​ថយ​ចុះ​ដល់​កម្រិត​មុន​រលក​ទី​២ ​នៃ​ការ​ឆ្លង​វីរុស​។ ​អភិបាលក្រុង​កំពុង​រំកិល​វិធានការ​រឹតត្បិត​គម្លាត​សង្គម ដែល​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​បាល់​ទាត់​ត្រឡប់​មក​ពហុ​កីឡដ្ឋាន​វិញ ហើយ​អភិបាលក្រុង Rio de Janeiro ប្រកាស​ថា ទីក្រុង​នេះ​នឹង​រៀបចំ​ពិធី​ជប់​លៀង​បុណ្យចូលឆ្នាំ​សកល​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​។​

ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ការ​ជំរុញ​នៅតែ​បន្ត​ ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​មុន​ពេល​វីរុស​បំប្លែង​ខ្លួន​ថ្មី​វាយលុក​។ បណ្ដា​ប្រទេស​ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ច្រើន ដូចជាចក្រភព​អង់គ្លេស​បាន​ឃើញ​ថា​ មានការ​ឆ្លង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប៉ុន្តែ​គ្មាន​ការ​កើន​ឡើង​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ឬ​អ្នក​ស្លាប់​។​ ក្រុម​អ្នក​ជំនាញ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ​ប្រទេស​ប្រេ​ស៊ី​ល​ទំនង​ជា​មិន​អាច​ធ្វើ​ដូច​គ្នា​បាន​ទាន់​ពេល​នោះ​ទេ​។ ក្រសួងសុខាភិបាល​ប្រេ​ស៊ី​លបាន​រាប់​ករណី​វីរុស​បំប្លែង​ខ្លួន​ថ្មី Delta ចំនួន​ ១៤០​ករណីនៅ​ថ្ងៃ​សុក្រ រួម​ទាំង​ករណី​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋដែល​មាន​ប្រជា​ជន​ច្រើន​ជាង​គេ​ចំនួន ៣ និង​មាន​អ្នក​ស្លាប់​ចំនួន​ ១២​នាក់​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក Marcelo Queiroga បាន​ទទូច​ថា ការ​ចាក់​វ៉ាក់សាំង​គឺជា​មធ្យោបាយ​ល្អ​បំផុត ដើម្បី​បញ្ឈប់​វីរុស​បំប្លែង​ខ្លួន​ Delta ទោះបី​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​បាន​ចាប់ផ្តើម​រីក​រាលដាល​ក៏ដោយ ហើយ​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវតែ​បន្ត​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​។​ ប្រទេស​ប្រេ​ស៊ី​ល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ដល់​ប្រជាជន​បាន​ចំនួន ១៧% និង ៤៤​% ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        76
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm