ប្រមុខណាតូអះអាងថា អ៊ុយក្រែនត្រូវការបន្ទាន់គ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស

2024/04/11 11:13:53 pm        400

កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីស្នាក់ការកណ្តាលរបស់អង្គការមួយនេះ ស្ថិតក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ជាទីដែលពួកគេបានពិភាក្សាលើជំនួយយោធាដល់អ៊ុយក្រែន ជាពិសេសតម្រូវការបន្ទាន់សម្រាប់ប្រព័ន្ធការពារដែនអាកាស ។

លោក Stoltenberg បានព្រមានថា ការពន្យាពេលកាចែកចាយប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន នឹងធ្វើឲ្យមីស៊ីលរុស្ស៊ី វាយប្រហារចំគោលដៅកាន់តែច្រើនជាងមុន ។

លោក Stoltenberg បានធ្វើការសង្កត់ធ្ងន់ពីសារសំខាន់នៃជំនួយអាចទុកចិត្តបាន និងអាចព្យាករណ៍បាន សម្រាប់អ៊ុយក្រែន ជាការប្រឈមនឹងការវាយលុករបស់រុស្ស៊ី ។

លោកបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្តណាតូ ក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងមីស៊ីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ។

លោក Stoltenberg បានបញ្ជាក់ឡើងវិញផងដែរពីសិទ្ធិស្វ័យការពាររបស់អ៊ុយក្រែន និងការប្តេជ្ញាចិត្តរបស់អង្គការណាតូ ក្នុងការគាំទ្រដល់សិទ្ធិមួយនេះ ដោយមិនចាំបាច់ក្លាយជាភាគីនៃជម្លោះ ។

ខណៈពេលនោះដែរ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាកាលពីថ្ងៃពុធលើគោលដៅជា ភាគខាងត្បូង និងភាគខាងជើងអ៊ុយក្រែន នៅតំបន់ Kharkov និងទីក្រុងកំពង់ផែ Odesa ដោយបានសម្លាប់មនុស្ស ៧នាក់ និងជាច្រើននាក់ទៀតរងរបួស ។ 

អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីល្ងាចថ្ងៃពុធ បានសម្លាប់មនុស្ស ៤ នាក់ រួមទាំងក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ផង ហើយមនុស្ស ១៤ នាក់ផ្សេងទៀត បានរងរបួស ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm