អាជ្ញាធរខេត្តបាត់ដំបង ត្រៀមមណ្ឌលចត្តាឡីស័ក ទទួលពលករត្រូវបញ្ជូនពីឧត្តរមានជ័យ

2021/07/24 08:21:12 pm        533

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានរៀបចំត្រៀមនូវមណ្ឌលចត្តាឡីស័ក នៅតាមបណ្ដាស្រុក ដើម្បីរងចាំទទួលពលករទើបត្រឡប់មកពីប្រទេសថៃ ដែលនឹងត្រូវបញ្ជូនពីខេត្តឧត្តរមានជ័យ ខណៈកំណើនពលករកើនឡើងច្រើន ឆ្លងដែនមកពីថៃតាមច្រកនានា ជាប់ខេត្តមួយនេះ ។

ក្នុងឱកាសចុះពិនិត្យរៀបចំមណ្ឌលចត្តាឡីស័កនៅស្រុកសង្កែង កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសសន៍ថា ពលករ​ដែល​វិលត្រឡប់ពីប្រទេសមកពីថៃ ធ្វើចត្តាឡីស័កក្នុងខេត្តបាត់ដំបងនេះ គឺជាពលករចម្រុះ មានទីលំនៅតាមបណ្តាខេត្តនានា ចេញតាមច្រកព្រំដែន នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ហើយគម្រោងបញ្ជូនមកបាត់ដំបង នាពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តម បន្តថា សម្រាប់ខេត្តបាត់ដំបង មានគ្រោងរៀបចំនូវមណ្ឌលចត្តាឡីស័កចំនួន៣កន្លែង ស្ថិតក្នុងស្រុកសង្កែ ក្នុងនោះមានយកទីតាំងវិទ្យាល័យអន្លង់វិល និងកំពុងរៀបចំទីតាំង ២កន្លែងទៀត នៅក្នុងស្រុកនេះដែរ ។

បើតាមលោក សុខ ហឿន អភិបាលស្រុកសង្កែ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កទាំងអស់នេះ សម្រាប់ត្រួតពិនិត្យសុខភាពពលករ ដែលវិលត្រឡប់ពីប្រទេសថៃ និងកន្លែង​សម្រាក​នៅ​រយៈពេល​១៤ថ្ងៃ ហើយនឹងមានការយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ-19 មុននឹង​ឲ្យវិល​ត្រឡប់ទៅ​កាន់​លំនៅដ្ឋានខ្លួនវិញ ក្រោយពីធ្វើតេស្តលទ្ធផលអវិជ្ជមាន ដោយ​មណ្ឌល​ទាំង៣នើ យ៉ាង​ហោចណាស់​អាចទទួលពលករបានប្រមាណ ១០០០នាក់ ។

គួរបញ្ជាក់ថា នៅក្នុងខេត្តបាត់ដំបង នារយៈពេលចុងក្រោយនេះ មានសភាពធូរស្បើយច្រើន ពាក់ព័ន្ធ​នឹងទីតាំងមណ្ឌលចត្តាឡីស័ក ព្រោះក្នុងមួយថ្ងៃការវិលត្រឡប់របស់ពលករ មក​ពី​ប្រទេសថៃ ជាប់ខេត្តបាត់ដំបង មានត្រឹមចំនួនពី៥០ ទៅ១០០នាក់ប៉ុណ្ណោះ ៕

អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm