
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសរ្វ៉ាន់ដា បានបដិសេធសំណើក្នុងការដឹកជញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់ចក្រភពអង់គ្លេសទៅកាន់រដ្ឋធានី Kigali ក្រោមគម្រោងការនិរទេសនៅឯនាយសមុទ្ររបស់ លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ុណាក់ (Rishi Sunak)។
ប្រភពជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន RwandAir បានបដិសេធសំណើរបស់រដ្ឋាភិបាលកាលពីចុងឆ្នាំមុន បន្ទាប់ពីត្រូវបានទាក់ទងអំពីដំណើរការជើងហោះហើរទៅកាន់ប្រទេសរ្វ៉ាន់ដា។
ប្រភពនឹងមិននិយាយថាហេតុអ្វីបានជាសំណើនេះ ត្រូវបានបដិសេធ ប៉ុន្តែសារព័ត៌មាន Financial Times បានដកស្រង់សម្តីអ្នកខាងក្នុងរបស់ក្រសួងមហាផ្ទៃដែលបានអះអាងថា វាគឺដោយសារតែការប៉ះពាល់ដែលអាចកើតមានចំពោះកេរ្តិ៍ឈ្មោះរបស់ពួកគេ។
ការបដិសេធនេះ គឺជាការអាម៉ាស់បន្ថែមទៀតសម្រាប់រដ្ឋាភិបាល ខណៈដែលខ្លួនស្វែងរកការហោះហើរលើកដំបូងទៅកាន់ប្រទេសរ៉្វាន់ដា នៅនិទាឃរដូវនេះ បន្ទាប់ពីការពន្យារពេលពីរឆ្នាំ បន្ទាប់ពីការនិរទេសលើកដំបូង ត្រូវបានបញ្ឈប់ដោយតុលាការសិទ្ធិមនុស្សអឺរ៉ុប។