ទីក្រុង​ហូជីមិញ​ធ្វើ​អនាម័យ​ទូទាំង​ទីក្រុង​រយៈពេល​មួយ​សប្ដាហ៍​

2021/07/24 09:14:59 pm        274

វៀតណាម៖ កងពលតូច​ស្ថិត​ក្រោម​បញ្ជា​ការដ្ឋាន​ទីក្រុង​ហូជីមិញ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន ​និង​ទីក្រុង Thu Duc បាន​ចាប់ផ្ដើម​ធ្វើ​អនាម័យ​ទូទាំង​ក្រុង​រយៈពេល ៧​ថ្ងៃដោយមាន​ការចូលរួម​ពី​បុគ្គលិក​យោធា​ជិត ២.០០០​នាក់​។

តាម​ការ​គ្រោង​ទុក​ក្រុម​ចំនួន​២​ ដែល​មាន​យានយន្ត​ពិសេស​ចំនួន ១៦​គ្រឿង​នឹង​ធ្វើ​ការ​បោសសំអាត​ស្រុក​ចំនួន ៤ ជា​រៀងរាល់ថ្ងៃ​។ ការ​សម្អាត​ និង​ការ​បាញ់​ថ្នាំ​សម្លាប់​វីរុស​ត្រូវ​បាន​អនុវត្ត​នៅ​ទីក្រុង Thu Duc និង​ស្រុក Binh Chanh ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​។​ សារព័ត៌មាន​រាយការណ៍​ថា ទីបញ្ជាការ​ទីក្រុង​ហូជីមិញ​បាន​ស្នើ​ដល់​អង្គភាព​មាន​សមត្ថកិច្ច​ និង​ទីបញ្ជាការ​យោធា ​និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ និង​ទីក្រុង Thu Duc ដើម្បី​គេច​ចេញ​ពី​ស្ថានភាព​វីរុស​រាតត្បាត​ និង​ធានា​សន្តិសុខ ​និង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ពេល​យុទ្ធនាការ​។

​កម្មវិធី​អនាម័យ​ត្រូវ​បាន​គេ​រំពឹង​ថានឹង​សម្អាត​បរិស្ថាន និង​កាត់បន្ថយ​វិបត្តិ​វីរុស​ឆ្លង​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ទីក្រុង​។ សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 លើក​ទី​៥ របស់​ខ្លួន ទីក្រុង​ហូជីមិញ​មាន​គោលបំណង​ផ្តល់​វ៉ាក់សាំង​ចំនួន ៩៣០,០០០​ដូ​ស​នៅ​ទូទាំង ២១​ស្រុក ​និង​ទីក្រុង Thu Duc​។​ ​ប្រទេស​វៀតណាម​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស​ Covid-19 ចំនួន​ ៣.៩៩១​នាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​កើន​ឡើង​ដល់ ៨៦.៩៥៧​នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន ​៣៧០​នាក់​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm