ពលរដ្ឋមានជីវភាពខ្វះខាតជាង១៦០គ្រួសារ នៅស្រុកជាំក្សាន្ដ ទទួលបានអំណោយពី​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

2021/07/24 07:24:17 am        465

ព្រះវិហារ ៖ កាលពីថ្ងៃទី២៣ខែកក្កដាម្សិលមិញនេះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៦៨គ្រួសារ នៅឃុំស្រអែម ស្រុកជាំក្សាន្ដ ទទួល​បានអំណោយរបស់កាកបាទក្រហមកម្ពុជា ដើម្បីជួយដោះស្រាយ ដល់ជីវភាពរស់ពួកគាត់នៅក្នុងអំឡុងពេលជួបបញ្ហាកូវីដ១៩។

ក្នុងឱកាសនោះ លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានកិត្តយស​សាខា​កាក​បាទ​ក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូ​ដល់សុខទុក្ខរបស់​បងប្អូន​គ្រប់​កាលៈទេសៈ ពិសេសក្នុងពេលដែលបងប្អូនកំពុងជួបការលំបាកជីវភាពរស់នៅ ក្នុងអំឡុង​ពេលនៃការឆ្លងរាលដាលនៃជំងឺកូវី-១៩។

ជាមួយនេះឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដចូលរួម​អនុវត្ត​ឲ្យបាន​​ម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន​តាមវិធានការអនាម័យ តាមវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា​ប្រសាសន៍ណែនាំ នូវវិធានការ “៣កុំ ៣ការពារ” ពិសេសត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សា​គម្លាតសុវត្ថិភាពគ្រប់ៗគ្នា ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឲ្យជៀសវាង​ពីជំងឺ​រាតត្បាត​កូវីដនេះ។

បន្ថែមពីនេះ សូមបងប្អូន ដែលមានសមាជិកសង្ស័យ ឬមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលនឹងករណីវិជ្ជមាន ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីមាន​វិធានការ បានទាន់ពេលវេលា និងទប់ស្កាត់ការឆ្លងរាលដាលពីសហគមន៍​មួយទៅសហគមន៍​មួយទៀត។

បន្ថែមពីនេះលោក លី សារ៉ារិទ្ធ ក៏បានណែនាំដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ នារដូវវស្សានេះ ចំពោះបាតុភូតភ្លៀង ខ្យល់ ផ្គររន្ទៈ ដែលអាចបង្ករគ្រោះថ្នាក់ គ្រប់ពេលវេលា ចំពោះអាយុជីវិតមនុស្ស និងសត្វ ឬបំផ្លាញទ្រព្យសម្បត្តិ របស់បងប្អូន ជាពិសេសសូមបងប្អូន អប់រំណែនាំដល់កូនចៅ តូចៗ កុំឲ្យចេញនៅក្រៅផ្ទះ ឬនៅទីវាលពេលមានភ្លៀងផ្គរ។

សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋទាំង១៦៨គ្រួសារ រស់នៅក្នុងឃុំស្រអែម នាពេលនេះ ក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ និងទឹកស៊ីអ៊ីវ ចំនួន០១យួរ៕

អត្ថបទ ៖ ឈិត​សាវី

អត្ថបទដែលទាក់ទង

កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី បារម្ភថាម្ដាយខ្លួនត្រូវរបបសឹកមីយ៉ាន់ម៉ា ប្រើជាខែល
2024/04/19 01:50:40 pm        1
ប្រធាន CIA ព្រមានថា អ៊ុយក្រែនអាចចាញ់សង្គ្រាមនៅឆ្នាំនេះ បើពុំមានជំនួយយោធាថ្មី
2024/04/19 01:44:48 pm        1
ពលរដ្ឋប៉ូឡូញ ត្រូវបានគេចោទប្រកាន់ពីបទធ្វើចារកម្មឲ្យរុស្ស៊ី ក្នុងផែនការធ្វើឃាតលោកហ្សេឡិនស្គី
2024/04/19 01:25:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

2024/04/19 09:05:25 pm
​ស្ថានកុងស៊ុលអ៊ីរ៉ង់នៅប៉ារីស ត្រូវបានបិទមិនឲ្យចេញចូល ក្រោយមានសេចក្ដីរាយការណ៍ថា បុរសម្នាក់គំរាមបំផ្ទុះខ្លួនឯង
2024/04/19 08:04:45 pm
​អ្នកបោះឆ្នោតឥណ្ឌា ប្រឹងជម្នះជាមួយនឹងរលកកម្តៅ ដើម្បីទៅប្រើសិទ្ធិរបស់ខ្លួន
2024/04/19 07:55:03 pm
​យ៉ាងហោចណាស់មនុស្ស ២៩នាក់ រងរបួស ដោយសារសាឡាងចេញពីកោះ Capri របស់អ៊ីតាលី បុកផែពេលចូលចត
2024/04/19 07:42:47 pm
​ជើងហោះហើរចាប់ផ្តើមឡើងវិញ ក្រោយមានការរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់
2024/04/19 07:41:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/19 03:51:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/19 08:49:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/19 12:59:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 07:54:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am