ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យនឹងធ្វើឡើងរយៈពេល៤ថ្ងៃ និង៣មណ្ឌលប្រឡង

2024/04/12 03:08:37 pm        351

ក្រសួងមុខងាសាធារណៈបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន​អនុវិទ្យាល័យរយៈពេល៤ថ្ងៃ និង៣មណ្ឌលប្រឡង។

 

ក្រសួងមុខងារសាធារណ: បានរៀបចំកិច្ចប្រជុំពិភាក្សាលើការពិនិត្យវឌ្ឍនភាព​ការងារ​នៃ​ដំណើរ​ការ​ការ​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ។ កិច្ច​ប្រជុំ​នេះ ​ធ្វើឡើងនៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ ដោយដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារ​បាន​រាយការណ៍​អំពី​ចំនួនបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួនរហូតដល់ ៣៣,៣១៤នាក់។

 

តាមរយៈកិច្ចប្រជុំនេះដែរ គណៈកម្មការបានកំណត់ថា ការប្រឡងប្រជែង​ជ្រើស​រើសគ្រូ​បង្រៀន​អនុវិទ្យាល័យ​ដំណាក់កាលទី១ សម្រាប់ជ្រើសសម្រាំង ត្រូវប្រើប្រាស់រយៈពេល ៤ថ្ងៃ និង​មណ្ឌល​ប្រឡង​ចំនួន​៣ ដើម្បីសម្របខ្លួនទៅតាមបេក្ខជនដែលមានចំនួនច្រើន។

 ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការការប្រឡងប្រជែង បានលើកឡើងថា “ចំនួនដាក់ពាក្យដ៏ច្រើនលើសលប់ បានឆ្លុះ​បញ្ចាំង​ពី​ការ​ជឿ​ទុក​ចិត្ត​មក​លើ​ប្រព័ន្ធ​នៃ​ការ​ប្រឡង​ប្រជែង​ជ្រើស​រើសមន្ត្រីរាជការស៊ីវិល តាមនិយាមដែលបានដាក់ចេញ”។

 ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថា លទ្ធផលនៃការជឿទុកចិត្តនេះ ឆ្លុះបញ្ចាំង​ពី​ការ​ខិត​ខំ​ប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ ជាពិសេសសមាជិក សមាជិកា នៅក្នុង​គណៈ​កម្មការ និងអនុគណៈកម្មការរៀបចំការប្រឡង។ តាមរយៈ របាយការណ៍ បានឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទំហំ​ការងារ ការគិតគូរ គ្រប់ជ្រុងជ្រោយ និងគ្រប់ទិដ្ឋភាព ទៅលើដំណើរ​ការ​រៀបចំ​ការ​ប្រឡង​ជា​រួម ទាំងការគិតគូរ លើការងារបច្ចេកទេស និងការគិតគូរផ្សេងៗ ជាពិសេស​លើ​ចំនួន​បេក្ខជន​ដាក់​ពាក្យ​ប្រឡង ការរៀបចំដំណើរការប្រឡងតាមថ្ងៃ តាមមណ្ឌល តាមមុខវិជ្ជា និងតាមទីតាំង​ភូមិ​សាស្ត្រ ​ខេត្តរបស់បេក្ខជន។ ទោះបីការងារនេះ មានទំហំធំ និងមមាញឹក ប៉ុន្តែក្រុមការងារ ពិតជា​បាន​រៀប​ចំ និងត្រៀម ខ្លួនរួចរាល់សម្រាប់ការប្រឡងខាងមុខ។

 សូមជម្រាបថា គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងជូនដំណឹង​លម្អិត​ជុំវិ​ញ​ការ​ប្រឡង​ប្រជែង​ក្នុង​ពេលឆាប់ៗខាងមុខនេះ និងសូមបន្តតាមដានការផ្សព្វផ្សាយ និងសេចក្តី​ជូន​ដំណឹង​នានា ពីបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        198
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm