ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីត្រូវតែមានកាតព្វកិច្ចបើកការវាយប្រហារ ដែលបានបង្កការបំផ្លាញធ្ងន់ធ្ងរលើទីតាំងថាមពលអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងគីវ ទៅលើគោលដៅជាច្រើនរបស់រុស្ស៊ី។

មេដឹកនាំវិមានក្រឹមឡាំង ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ដែលកំពុងនិយាយទៅកាន់សម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីបេឡារុស លោក អាឡិចសានឌ័រ លូកាសេនកូ(Alexander Lukashenko) បន្ទាប់ពីការវាយប្រហារកាលពីពេលយប់ដែលបានបំផ្លាញរោងចក្រអគ្គិសនីដ៏ធំមួយ នៅជិតទីក្រុងគីវ និងបានវាយប្រហាររោងចក្រថាមពលនៅក្នុងតំបន់ជាច្រើនរបស់អ៊ុយក្រែន។
លោកប្រធានាធិបតី បាននិយាយថា ការវាយប្រហារនេះគឺជាផ្នែកមួយនៃដំណើរការ គ្មានយោធាអ៊ុយក្រែន ជាគោលបំណងមួយដែលលោកបានលើកឡើងនៅពេលលោក បានបញ្ជូនទាហានរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២។

លោកនិយាយថា រុស្ស៊ី បានទប់មិនធ្វើការវាយប្រហារបែបនេះនៅក្នុងរដូវរងារ ដោយគិតគូរអំពីមនុស្សធម៌។
លោកបាននិយាយថា «អ្វីដែលលោកចង់និយាយគឺថា យើងមិនចង់បន្សល់ទុក ស្ថាប័នសង្គម គ្មានអគ្គិសនីប្រើប្រាស់នោះទេ ដូចជាមន្ទីរពេទ្យ និងកន្លែងជាច្រើនផ្សេងទៀត។ ប៉ុន្តែលោកបាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ភាគច្រើនទៅលើរោងចក្រចម្រាញ់ប្រេង នៅក្នុងតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានជំរុញឱ្យទីក្រុងមូស្គូឆ្លើយតប។