ពលរដ្ឋសរសើរការរៀបចំសង្រ្កាន្តបាត់ដំបងឆ្នាំនេះ មានលក្ខណៈទ្រង់ទ្រាយធំប្លែក និងទាក់ទាញខ្លាំង

2024/04/12 05:23:06 pm        89

បាត់ដំបង៖ ប្រជាពលរដ្ឋបានបង្ហាញការកោតសរសើរ​ចំពោះរដ្ឋបាល​ខេត្តបាត់ដំបង​ដែលបាន​រៀបចំ​សង្រ្កាន្ត​ឆ្នាំ២០២៤នេះ មានលក្ខណៈទ្រង់ទ្រាយធំ ប្លែក និងមាន​ភាព​ទាក់​ទាញ​ខ្លាំង​ សម្រាប់​ការ​ទស្សនាកម្សាន្ត និងផ្ដិតយករូបភាព។

ប្រជាពលរដ្ឋ បង្ហាញការកត់សម្គាល់ថា សង្រ្កាន្តបាត់ដំបងឆ្នាំនេះរៀបចំបានស្អាត និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ តាមរយៈការដាក់តាំងបង្ហាញចំប៉ីយក្ស ទុរេនយក្ស និងណែម​យក្ស​ដែល​ជា​អត្ត​សញ្ញាណ​អ្នក​បាត់ដំបង។

ប្រជាពលរដ្ឋ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យ​មក​ចូល​រួម​លេង​កម្សាន្ត​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​សង្រ្កាន្ត​បាត់ដំបង​ដែល​នឹង​មាន​កម្ម​វិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន​ត្រៀម​លក្ខណៈ​រួចរាល់ សម្រាប់​ទទួល​ស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង នឹងរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់​ដំបង​២០២៤ រយៈពេល៥ថ្ងៃ ក្នុង​គោល​បំណង​បង្កើត​ការ​សប្បាយ​រីករាយ​ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​ពិធី​បុណ្យចូ​ល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាងមុខ។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងបន្ថែមថា ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់​ដំបង​២០២៤ ក៏ធ្វើឡើងដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏​ល្អ​ផូរ​ផង់​ តាមរយៈ​ការ​រៀប​ចំ​កម្ម​វិធី​សិល្បៈ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេស​ចង់បង្ហាញ​ដល់​ភ្ញៀវជាតិ​អន្តរជាតិ​ឱ្យ​ស្គាល់​ពី​ទំនៀម​ទម្លាប់ នៃការរស់នៅក៏ដូចជាសក្តានុពលនានារបស់ខេត្តបាត់ដំបង តាមរយៈ​ការ​រៀប​ចំ​​ដាក់តាំងបង្ហាញ នូវផលិតផលតាមបណ្តាក្រុង ស្រុកទាំង១៤ ការតាំង​បង្ហាញ​មុខ​ម្ហូប​អ្នក​បាត់​ដំបង និងនៅពេលរាត្រីមានការប្រគំតន្ត្រី ការប្រកួតកីឡាប្រដាល់គុនខ្មែរ ព្រមទាំង​មាន​ការ​រៀបចំ​តុបតែងលម្អភ្លើងពណ៌ក្នុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព្រឹត្តិការណ៍​សង្ក្រាន្តបាត់ដំបង ២០២៤ នឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤ នៅតាមបណ្តោយវិថី សម្តេចក្រឡាហោម ស ខេង ក្នុងបរិវេណវិទ្យាល័យនេតយ៉ង់ និង​បរិវេណ​ខាង​មុខ​សារមន្ទីរ ប្រវត្តិសាស្ត្រខេត្ត (សាលាខេត្ត) ស្ថិតក្នុងក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​។

រដ្ឋបាលខេត្តបាត់ដំបង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង សង្ឃឹមយ៉ាង មុតមាំ​ថា​សាធារណជន ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិទាំងនៅក្នុងប្រទេស និងក្រៅ​ប្រទេស​នឹង​មក​ចូល​រួម​ទស្សនាកំសាន្តក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៤- ឱ្យបានច្រើនកុះករ អធិក​អធម ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ជាតិខ្មែរ​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        69
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm